បើឈប់បានគួរតែឈប់ទៅ! រឿងប្រើទូរស័ព្ទពេលកំពុងសាកថ្មនេះពិតជាគ្រោះថ្នាក់ច្រើនគ្នាហើយ

Shared 8

អ្នកដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទពេលកំពុងសាកថ្មគួរតែផ្លាស់ប្តូរទម្លាប់ចាប់ពីពេលនេះទៅដើម្បីកុំអោយមានគ្រោះថ្នាក់ដូចនារីម្នាក់នេះ។

យោងតាមព័ត៌មានរបស់វ៉េបសាយបរទេសមួយបានចេញផ្សាយពីរឿងរបស់នាង លូហ្សាដែលរស់នៅទីក្រុង  Riacho Frio ប្រទេសប្រេស៊ីល ត្រូវគេប្រទះឃើញដេកនៅលើការ៉ូតែម្តងនៅវេលាម៉ោងប្រាំល្ងាចកាលពីថ្ងៃអាទិត្យ ដោយគេបានឃើញកាសសម្រាប់ស្តាប់ត្រចៀកនោះរលួយផងដែរ។

Insert your ads code here

ក្រុមអ្នកជួយសង្គ្រោះបានអោយដឹងថាទូរស័ព្ទរបស់នាងត្រូវបានបំផ្លាញដោយសារតែឆ្នាំងសាក ប៉ុន្តែគេពុំបានដឹងច្បាស់ថាតើនាងត្រូវចរន្តអគ្គីសនីឆក់ឬក៏យ៉ាងណាទេ។

នារីរងគ្រោះមុនពេលកើតហេតុ

នៅមន្ទីរពេទ្យអ្នកនាំពាក្យម្នាក់បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានអោយដឹងថា យាយរបស់ក្មេងស្រីរងគ្រោះបានប្រាប់គ្រូពេទ្យថាពួកគាត់បានរកឃើញចៅស្រីបានសន្លប់ហើយដេកស្តូកស្តឹងជាមួយនឹងកាសសម្រាប់ស្តាប់ចម្រៀងនៅជាប់នឹងត្រចៀករបស់នាង។

នារីរងគ្រោះមុនពេលកើតហេតុ

គួរអោយស្តាយបន្ទាប់ពីបញ្ចូនទៅមន្ទីរពេទ្យមិនបានប៉ុន្មានផងនាងត្រូវគេប្រកាសថាស្លាប់។ ក្រុមគ្រួសារនិងអ្នកមួយចំនួនទៀតជឿថានាងត្រូវបានស្លាប់ដោយសាតែចរន្តអគ្គិសនីឆក់ ដែលវាឆ្លងពីឆ្នាំងសាកហើយឆ្លងមកតាមកាសដាក់ត្រចៀក៕

More Articles

Loading...