បុរសម្នាក់ផ្សងគ្រោះថ្នាក់មុជទឹកសមុទ្រដើម្បីទៅជួបមិត្តភក្តរបស់គាត់ដែលមិនមែនជាមនុស្ស (មានវីដេអូ)

Shared 20

វាដូចជាចំណងមិត្តភាពដែលអ្នកមានចំពោះសត្វសុនខ សត្វឆ្មាឬក៏សត្វចិញ្ចឹមផ្សេងទៀតដែលអ្នកតែងតែចង់រស់នៅជាមួយនឹងពួកវាហើយពេលខ្លះស្រឡាញ់ខ្លាំងពេករហូតដល់បាត់មុខមិនបានទៀតផង។ ចំណែកឯបុរសជនជាតិជប៉ុនម្នាក់នេះវិញក៏មិនខុសគ្នាជាមួយនឹងអ្នកប៉ុ​ន្មាដែរក៏ប៉ុន្តែគាត់ពិតជាប្រឈមនូវគ្រោះថ្នាក់ខ្លាំងណាស់ពេលចង់ជួបជាមួយនឹងមិត្តសម្លាញ់របស់គាត់ម្តងៗ ដោយសារតែមិត្តរបស់គាត់រស់នៅក្នុងទឹកសមុទ្រដ៏សែនជ្រៅ។

Insert your ads code here

លោក ហ៊ីរូយុគី អារ៉ាកាវ៉ា គាត់មានអាយុ 79 ឆ្នាំហើយ។​ គាត់ជាអ្នកមុជទឹកសមុទ្រ ដែលគាត់ចាប់ផ្តើមដំបូងកាលពីគាត់នៅអាយុ 18 ឆ្នាំ។ គាត់តែងតែធ្វើដំណើរទៅច្រាំង តាថីយ៉ាម៉ា ដើម្បីមុជទឹកដើម្បីទស្សនាទិដ្ឋភាពនៅខាងក្រោមទឹក។

នៅថ្ងៃមួយគាត់បានប្រទះឃើញ យូរីកូ ដែលវាជាសត្វត្រីមួយប្រភេទដែលមានថ្ងាសកំប៉ោងបានដេករង់ចាំតែសេចក្តីស្លាប់ដោយសារតែមានរបួស។ ពេលនោះគាត់មិនបានគិតគូរយូឡើយដោយបានជួយសង្គ្រោះវាភ្លាម។ គាត់បានបញ្ចុកសត្វក្តាមចំនួនប្រាំ ហើយនិងព្យាយាមបញ្ចុកចំណីវាអស់រយៈពេលដប់ថ្ងៃបន្ថែមទៀតរហូតដល់វាមានកម្លាំងកំហែង។

ចាប់តាំងពីពេលនោះលោកតា អារ៉ាកាវ៉ា និង  យូរីកូ បានក្លាយជាមិត្តភក្តនឹងគ្នា។

ក្រោយមកៗគាត់បានព្យាយាមស្វែងរក  យូរីកូ និងទៅថើបវានៅពេលដែលគាត់មុជទឹកម្តងៗ។ ត្រីផ្សេងៗផ្អើលរត់អស់គ្មានសល់តែចំពោះ យូរីកូ វាប្រហែលជានៅចងចាំមុខរបស់លោក អារ៉ាកាវ៉ា និងដឹងគុណចំពោះគាត់ហើយមើលទៅបានជាវាមិនហែលទៅណា៕

សូមទស្សនាវីដេអូខាងក្រោម៖

More Articles

Loading...