ស្ត្រីម្នាក់សម្រេចចិត្តរំលូតកូនចោលភ្លាមៗ បន្ទាប់ពីឆ្លុះ​អេកូ​ឃើញកូន​ខ្លួនឯងដូចត្រីមច្ឆា

ពិតជាមិនគួរអោយជឿមែន អ្នកម្តាយវ័យក្មេងម្នាក់ហេតុតែចង់ឃើញរូបកូនក្នុងផ្ទៃរបស់ខ្លួនបានទៅមន្ទីរពេទ្យដើម្បីឆ្លុះអេកូ តែបន្ទាប់ពីឃើញរាងកាយខ្លួនឯងភ្លាម ក៏សម្រេចចិត្តយកកូនចោលភ្លែត។

ស្រ្តីជនជាតិចិនវ័យ 23 ឆ្នាំនេះគឺមានឈ្មោះថា  Wu  ហើយនៅពេលដែលនាងបានពរពោះកូន 6 ខែ នាងបានសម្រេចចិត្តទៅឆ្លុះអេកូមើលនៅមន្ទីរពេទ្យ មួយដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Hubei ប្រទេសចិន ។

2016-08-13_083020
ទារកដែលបានឆ្លុះអេកូឃើញ

អ្វីដែលនឹកស្មានមិនដល់ លទ្ធផលនៃការឆ្លុះអេកូរួច នេះបានបង្ហាញថា កូនរបស់នាងមានកន្ទុយដូចជាសត្វត្រីដូចជានាងមច្ឆា ពោលគឺពុំមានជើងពីរដូចមនុស្សយើងធម្មតានោះទេ។លើសពីនេះទៅទៀត គេសង្កេតឃើញថា ទារកដែលនៅក្នុងផ្ទៃនោះ គ្មានតម្រងនោមទេ និង ក្រិនថ្លើមផងដែរ ។

គ្រូពេទ្យបានឲ្យដឹងដែរថា ទារករបស់នាង Wu គឺបានរងគ្រោះពីជម្ងឺដ៏កម្រមួយដែលមានឈ្មោះ Sirenomelia  ដែលវាកើតឡើង1 ក្នុងចំណោម 100000 កំណើត ហើយបើសិនជាកូននេះកើតមកគឺនឹងមានជីវិតតែប៉ុន្មានម៉ោងប៉ុននោះ។

គួរបញ្ជាក់ផងដែរថា ជំងឺនេះក៏ធ្លាប់កើតមានលើក្មេងស្រីអាមេរិកម្នាក់ដែលមានឈ្មោះ Shiloh Pepin ម្តងរួចមកហើយ ហើយនាងបានស្លាប់បន្ទាប់ពីនាងមានអាយុ 10 ឆ្នាំ៕

នាង Shiloh Pepin
នាង Shiloh Pepin

ប្រែសម្រួលពី៖ Asiantown

Loading...
Load More Related Articles