Home ជីវិតនិងសង្គម កោះមួយនៅប្រទេសអាឡឺម៉ង់ដែលត្រូវគេបំភ្លេចចោលជារៀងរហូត

កោះមួយនៅប្រទេសអាឡឺម៉ង់ដែលត្រូវគេបំភ្លេចចោលជារៀងរហូត

ដោយគ្រាន់តែធ្វើដំណើរចេញឆ្ងាយទៅភាគខាងជើងឈៀងខាងលិចនៃប្រទេសអាឡឺម៉ង់នៅភាគខាងជើងនៃទន្លេរហ្វ្រីសសៀន វ៉ាដេន គឺមានបណ្តុំនៃកោះតូចៗជាដើមបានតម្រៀបជួរគ្នាដែលគេស្គាល់វាថាជាប្រជុំកោះលីហ្គេនឬក៏ប្រជុំកោះហាលីហ្គ។

កោះទាំងនេះវាមានកម្ពស់ត្រឹមតែនៅចន្លោះពីកន្លះម៉ែត្រទៅមួយម៉ែត្រប៉ុននោះពីផ្ទៃនៃទឹកសមុទ្រ។ដូចច្នេះជារៀងរាល់រដូវរងារនៅពេលដែលទឹកជោរឬទឹកនាចកោះនេះវាបានជនលិច។ ពេលនោះវានៅក្រោមទឹក។

កាលពីមុនមានចំនួនកោះនេះច្រើនណាស់ក៏ប៉ុន្តែដោយយូរឆ្នាំទៅដោយសារតែទឹកចេះតែបោកបក់បានធ្វើអោយពួកវាស្ថិតនៅក្រោមទឹកជារៀងរហូត។

ស្ទើរតែគ្មាននណាស្គាល់នូវកោះទាំងនេះឡើយថានៅទីនោះត្រូវបានគេសាងសង់ផ្ទះមួយៗ។ ផ្ទះទាំងនោះត្រូវបានគេសាងសង់ឡើងដោយធ្វើពីឈើដែលគេធ្វើវាឡើងដើម្បីតែការពារការជនជោរនៃផ្ទៃទឹកប៉ុននោះ។

កោះលីហ្គេននេះវាគឺជាកោះមួយដែលមានទំហំតូចបំផុតនៅសមុទ្រវ៉ាដិន នៅប្រទេសអាឡឺម៉ង់ ហើយវាក៏ជាកន្លែងស្ងាត់កំបាំងផងដែរ។

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *