Home ជីវិតនិងសង្គម សហគមន៍ដ៏ចម្លែកនៅប្រទេសអឺរ៉ង់ ពួកគេយកសាច់ញាត្តិជាប្តីប្រពន្ធរហូតកើតកូនមកជាមនុស្សតឿពេញភូមិ

សហគមន៍ដ៏ចម្លែកនៅប្រទេសអឺរ៉ង់ ពួកគេយកសាច់ញាត្តិជាប្តីប្រពន្ធរហូតកើតកូនមកជាមនុស្សតឿពេញភូមិ

នៅក្នុងតំបន់ដាច់ស្រយ៉ាលមួយនៅភាគខាងត្បូងនៃខេត្តកូរ៉ាសាន នៅប្រទេសអឺរ៉ង់ នៅក្បែរនឹងព្រំដែនប្រទេសអាហ្គានីស្ថានមានភូមិមួយដែលកាលពីមួយពាន់ឆ្នាំមុនមានមនុស្សរស់នៅ។

នៅទីនោះគឺមានផ្ទះផងដែរដែលគេបានធ្វើឡើងពីដីឥដ្ឋ ហើយនិងខ្លះទៀតធ្វើអំពីថ្មរាប់រយដុំ។ វាបានចង្អុលបង្ហាញអោយយើងបានដឹងថានៅតំបន់នោះវាគឺជាលំនៅដ្ឋានរបស់មនុស្សតឿ។

ផ្ទះប្រហែលពី 70 ទៅ 80 ខ្នងក្នុងចំណោមនោះគេបានសាងសង់ឡើងដោយមានកម្ពស់ទាបដែលវាសមស្របទៅនឹងពួកគេដែលមានកម្ពស់មិនសូវខ្ពស់។ កម្ពស់របស់វាទាបខ្លាំងមែនទែនដែលវាមិនបានមួយម៉ែត្រកន្លះផងពោលគឺបានត្រឹមតែ 1.4 ម៉ែត្រ។ទ្វាផ្ទះទាំងនោះវាក៏តូចណាស់ដែរដោយយើងមិនអាចឆ្លងកាត់បាត់ដោយមិនឱនឬពត់ពែនខ្លួនឡើយ។

គេបានដឹងថាពួកគេចូលចិត្តរៀបការជាមួយនឹងសាច់ញាត្តិខ្លួនឯងហើយការហូបចុកមិនគ្រប់គ្រាន់រួមទាំងផឹកទឹកដែលមានជាតិបារ៉តផងដែរនោះជាហេតុធ្វើអោយពួកគេមានសភាពតឿតកូនចៅ។

វាអស់រាប់ទសវត្សមកហើយដែលអម្បូរពួក Makhunik បានរស់នៅដោយដាច់ដោយឡែកពីពិភពលោកខាងក្រៅ។ តំបន់មានគ្រោះរាំងស្ងួតដីគ្មានជីវជាតិជាហេតុធ្វើអោយពួកគេពិបាករស់នៅជាពិសេសនោះដាំដំណាំមិនសូវបានផល។ ចំពោះការចិញ្ចឹមសត្វវិញកាន់តែយ៉ាប់មួយកម្រិត។

ពពួកបន្លែមានចុះ គ្រាប់ធញ្ញជាតិ ស្រូវបេឡា ហើយរុក្ខជាតិម្យ៉ាងដែលគេស្គាល់ថាជាជូជុបដែលមានរាងដូចផ្លែប៉ោមនោះវាគឺជាជម្រើសរបស់ពួកគេតែមួយគត់សម្រាប់ការដាំដុះ។ ដាំអ្វីផ្សេងមិនរស់ឡើយ។

នៅក្នុងពាក់កណ្តាលសតវត្សទី 20 តំបន់នេះមានការរីកចំរើនក្នុងការអភិវឌ្ឍទីក្រុងដោយមានការស្ថាបនាផ្លូវថ្នល់ដែលពួកគេអាចធ្វើដំណើរបានងាយស្រួល ទោះជាយ៉ាងណានៅចុងបញ្ចប់ពួកគេបានចាកចេញពីលំនៅស្ថានដ៏ចម្លែកនេះ៕

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *