ក្រោយពេលមានគ្រោះធម្មជាតិបំផ្លាញទីក្រុង ស្រាប់តែមានដើមម្ចាស់ចម្លែកធ្វើអោយគ្រប់គ្នា…

គ្រប់គ្នាបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានឃើញផ្លែម្នាស់មួយ បានដុះឡើងចេញជារូបបេះដូងដែលវាអាចសញ្ញាថាអោយអ្នកភូមិមួយនាទីក្រុង Tacloban ប្រទេសពីលីពីន អោយងើបឡើងវិញដើម្បីកសាងភូមិស្រុករបស់ខ្លួនវិញក្រោយពេលមានជួបគ្រោះថ្នាក់ធម្មជាតិ។

ផ្លែម្នាស់ខាងលើនេះ គឺត្រូវបានគេដាក់ឈ្មោះអោយថាជា  Janette Fariola-Ruedas ដែលបានដាំដោយក្មេងប្រុសម្នាក់ឈ្មោះ Steve Nash Diaz នៅក្នុងពេលដែលទីក្រុងមួយនេះ មានសភាពខ្ទិចខ្ទីដោយសារមានគ្រោះធម្មជាតិព្យុះម៉ូសុងហៃយ៉ានកាលពីខែវិច្ឆិកា ឆ្នាំ2013  ដែលជាព្យុះដ៏កំណាចដែលបោកបក់លើភូមិភាគ វីសាយ៉ា នៃប្រទេសនេះ។

2016-08-19_153341

ព្យុះធំចំនួន 5 បានបំផ្លិចបំផ្លាញយ៉ាងវិនាសហិនហោចនៅទីក្រុង Tacloban ដែលវាបានបោកបក់យ៉ាងខ្លាំងនៅតាមតំបន់ឆ្នេរ ក្នុងរយៈកំពស់ពី 4 ទៅ 7ម៉ែត្រ ហើយក្នុងល្បឿន ។ នៅកំរិតខ្ពស់បំផុតរបស់ព្យុះ កំលាំងខ្យល់បានបង្កើនល្បឿនដល់ទៅ 313 គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ។
មនុស្សរាប់ពាន់នាក់ បានស្លាប់យ៉ាងវេទនាក្រោយវិនាសកម្មនៃព្យុះម៉ូសុងម៉ាយ៉ាន។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង 6340 នាក់ ហើយនិងខូចខាតទ្រព្យសម្បតិ្តប្រជាជនឥតគណនា ទៀតផង។

2016-08-19_153425

ព្យុះក៏បានបំផ្លាញផ្ទះសំបែងប្រជាជនទាំងស្រុង នៅពេលនោះដែល រដ្ឋាភិបាលហ្វីលីពីនត្រូវបានគេរិះគន់ថាមិនបានជួយអន្តារគមន៏អោយបានទាន់ពេលវេលាទើបធ្វើអោយមានជនរងគ្រោះកើនឡើងកាន់តែច្រើនបែបនេះ។

នៅពេលដែលទីក្រុងមានសភាពខ្ទិចខ្ទីយ៉ាងខ្លាំងទៅហើយនោះ ក្មេងប្រុសខាងលើនេះ បានដាំដើមម្នាស់នៅជិតផ្ទះរបស់ពួកគេ ហើយចៃដន្យវាក៏កើតចេញជារូបបេះដូងតែម្តង។

ទោះជាយ៉ាងណាក៏ដោយ កាលពីដំបូងមិនមាននណាម្នាក់ចាប់អារម្មណ៏ឡើយ ព្រោះមានគេសន្និដ្ឋានថាវាហាក់ដូចជាផ្លែឈើដែលគេបង្កាត់ពូជប៉ុណ្ណោះ តែតាមវាមិនដូចច្នោះឡើយ ហើយវាមានស្លឹកពណ៌បៃតងអមជាមួយនឹងបន្លាតូចៗ ផងដែរ។

អ្នកភូមិចង់ដឹងគ្រប់គ្នាពីរសជាតិរបស់វា តែវាត្រូវបានគេជឿថាគេនឹងយកវាទៅរក្សាទុក ព្រោះវាហាក់ដូចជា និមិត្តសញ្ញានៃក្តីសង្ឈឹមរបស់ទីក្រុងមួយនេះក្រោយពេលជួបគ្រោះមហន្តរាយអោយគ្រប់គ្នាងើបឈរក៏សាងតំបន់ដែលពួកគេរស់នៅនេះឡើងវិញ៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.