Home ជីវិតនិងសង្គម ថ្មនៅប្រទេសព័រទុយហ្គាល់ ដែលគេជឿថាវាអាចបង្កើតកូនចៅបាន

ថ្មនៅប្រទេសព័រទុយហ្គាល់ ដែលគេជឿថាវាអាចបង្កើតកូនចៅបាន

នៅជួរភ្នំ Freita ភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ វានៅជិតភូមិមួយដែលគេហៅថា Castanheira ។ នោះទីនោះវាមានសុទ្ធសឹងតែជាថ្មក្រានីតដ៏ធំមួយដែលហៀរចេញនូវត្បូងពេជ្រតូចៗគួរអោយកត់សម្គាល់។ បាតុភូតភូមិសាស្ដ្រដ៏កម្រនេះត្រូវបានគេស្គាល់ជាទូទៅថា Pedras Parideiras ដែលបកប្រែជាភាសាអង់គ្លេសថា “ថ្មដែលផ្តល់កំណើត” ។

ថ្មភ្នំតាមធម្មតាមានទំហំប្រហែលពី 1000 ម៉ែត្រទៅ 600 ម៉ែត្រ។ ផ្ទៃរបស់វាមានស្នាមប៉ោងៗតូចៗដែលវាដូចជាបាល់ដែលគេយកទៅពន្លិចក្នុងដីខ្សាច់ពាក់កណ្តាលអញ្ចឹង។

ដុំពកនោះវាមានទំហំនៅចន្លោះពី 2 ទៅ 12 សង់ទីម៉ែត្រ។ទោះបីជាគេបានដឹងថាវាត្រូវបង្កើតឡើងដោយសារធាតុរ៉ែក៍ដោយក៏ប្រជាជនដែលនៅទីនោះភាគច្រើនមានការជឿជាក់ទៅលើអបិយជំនឿដែរ។ ពួកគេជឿថាថ្មទាំងនោះអាចជួយអោយស្ត្រីភេទមានកូនបាន នៅពេលដែលគេបានយកថ្មទាំងនោះមកដាក់នៅក្រោមខ្នើយ។

យ៉ាងណាមិញនៅតំបន់នេះជាផ្នែកមួយនៃភូមិសាស្រ្ត Arouca Geopark និងត្រូវបានទទួលស្គាល់ដោយអង្គការយូណេស្កូដែលត្រូវបានហាមឃាត់មិនអោយមានការយកចេញនូវថ្មទាំងនោះឡើយ៕

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *