បឹងមួយនៅអាហ្រិ្វក សម្លាប់មនុស្សអស់ជិត 2000នាក់ត្រឹមតែមួយយប់ ដោយសារហេតុផលពិសេសមួយ

ប្រិយមិត្តទាំងអស់គ្នាប្រហែលជាគិតថានៅក្នុងបឹងដែលមានទឹកគ្មានអ្វីគ្រោះថ្នាក់ជាង សត្វក្រពើរនោះទេ តែមិនដូចច្នេះទាំងអស់នោះទេ បឹងមួយដែលមានទីតាំងស្ថិតនៅក្នុងប្រទេសអាហ្រិកឯណោះវិញគឺមានគ្រោះថ្នាក់ខ្លាំងរហូតដល់មិនអាចគណនាបានឯណោះ។

នាវេលាល្ងាចមួយនៅថ្ងៃទី 21 ខែសីហា ឆ្នាំ 1986 មានសោធនាដកម្មមួយបានកើតឡើងនៅឯបឹង នីអ៉ូស (Nyos) ដែលមានទីតាំងស្ថិតនៅភាគខាងជើងតំបន់ កាម៉ារ៉ូន (Cameroon) ជិតទៅនឹងព្រំប្រទល់នៃតំបន់ នីច័ររៀ (Nigeria)។
ពពកធំៗដែលមានផ្ទុកនូវសាធាតុ កាបូនឌីអុកស៊ីត បានកកើតជារូបរាងក្រោយពីមានរំហួតពីទឹកបឹងនេះ។ វាបានហូរចូលទៅក្នុងភូមិនិងតំបន់ទំនាបក្បែរភូមិ ហើយជារឿយៗវាបានកាត់បន្ថយនូវអុកស៊ីសែនដែលមាននៅក្នុងខ្យល់។  អ្វីដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលនោះគឺថា ត្រឹមតែមួយយប់សោះវាបានសំលាប់មនុស្សអស់ 1746 នាក់ និងសត្វពាហៈនៈចំនួន 3000ក្បាលក៍ត្រូវបានរកឃើញថាស្លាប់ដែរ។

2016-08-28_140513

មូលហេតុចម្បងនៃការស្លាប់នេះគឺ កង្វះអុកស៊ីសែននៅក្នុងខ្យល់។បឹងនេះគឺបានកកើតឡើងពីរណ្តៅភ្នំភ្លើងដែលក្រោយពីមានបន្ទុះភ្នំភ្លើងកាលពីជិត 400ឆ្នាំមុនម្លេះ។ បរិមាណនៃសាធាតុ កាបូនឌីអុកស៊ីតគឺមានច្រើនលើសលុប ដែលកកើតឡើងនៅក្នុងទឹកបឹងនេះអស់រយះពេលជាច្រើនសតវត្សកន្លងមក ហើយខណះពេលដែលភ្នំភ្លើងនេះមានសកម្មភាពកាន់តែខ្លាំង នោះសាធាតុពុលដែលមាននៅក្នុងភ្នំនេះក៍ផុសឡើងចូលទៅក្នុងទឹកបឹងតែម្តង។

2016-08-28_140534

បើតាមលោកវេជ្ជបណ្ឌិត George Kling គាត់បាននិយាយពន្យល់ថា« បញ្ហាធំនោះគឺសាធាតុ កាបូនឌីអុកស៊ីតបានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយវាដូចទៅនឹកដបដែលដាក់សូដាពេញ អញ្ចឹងដែល ហើយពេលដែលយើងមើលពីក្រៅទៅ យើងមិនមានឃើញមានអ្វីជារូបរាងគ្រោះថ្នាក់គួរអោយបារម្មណ៍ទេ តែតាមពិតនៅពេលដែលកំហាប់ឧស្ម័នបានពីការរំហួតហើយមិនអាចសាយចេញទៅក្រៅបាន ប្រៀបដូចជា យើងគ្រវីដបកូកាកូឡា ហើយគាស់គំរបចេញអញ្ចឹងដែរ គឺវាផ្ទុះចេញយ៉ាងខ្លាំង ហើយក្រោយមានការផ្ទុះចេញយ៉ាងខ្លាំង នោះសាធាតុពុលដែលមាននៅក្នុងទឹកនិងក្នុងភ្នំភ្លើងរួមគ្នានោះគឺអាចបង្កជាគ្រោះហានិភ័យយ៉ាងធំ។ ទំងន់ទឹកបឹងដែលគ្របដណ្តប់មាត់រណ្តៅភ្នំភ្លើងនោះ វាប្រៀបដូចជាគំរបដបដែលគ្របភ្នំភ្លើងអញ្ចឹងដែរ ហើយនៅពេលដែលទឹកបឹងនេះ មានការរំខានពីការរញ្ជួយដីផ្សេងៗ សាធាតុកាបូនឌីអុកស៊ីត ដែលមាននៅក្នុងទឹកនឹងសាយភាយចូលទៅក្នុងបរិយាកាស ហើយមហន្តរាយគឺមិនអាចប៉ាន់ស្មានបានឡើយ។»

2016-08-28_140551

ជាសំណាងល្អដែល ព្រោះវាមានបឹងប្រភេទនេះតែ 3 ប៉ុណ្ណោះនៅលើពិភពលោក ដែលមានស្ថានភាពបែបនេះ ហើយមានតែភ្នំភ្លើង 2ទេដែលបានផ្ទុះឡើង អស់កាលវេលាដ៍យូរមកហើយ ។ ទី1 គឺបឹង ម៉ូណោន (Monoun) ដែលមានទីតាំងស្ថិតនៅប្រហែលជា 30 គីឡូម៉ែត្រពីបឹង Nyos នេះ។ វាបានសំលាប់ជីវិតអស់ 37នាក់ នាឆ្នាំ 1984។

ដើម្បីរារាំងកុំអោយបឹងទាំងនេះផ្ទុះឡើងនិងសំលាប់ជីវិតមនុស្សសត្វ ម្តងទៀតនោះ ក្រុមអ្នកវិទ្យាសាស្ត្របាន សាងសង់បំពង់ទឹកទំហំ 15 សង់ទីម៉ែត្រដោយដាក់ចូលជ្រៅទៅក្នុងបឹង Nyos ដូចនេះឧស្ម័នដែលកកើតឡើងនៅក្រោមផ្ទៃទឹកនឹង សាយភាយចូលទៅក្នុងអាកាសតែម្តង និងមិនស្ទះ ផ្ទុះចេញនៅថ្ងៃណាមួយនោះ។

តែទោះជាយ៉ាងណាក៍ដោយ សាធាតុកាបូនឌីអុកស៊ីតមិនមែនជាបញ្ហាតែមួយនោះទេសំរាប់អ្នកស្រុកនៅទីនេះ។ គ្រាកាលណាដែលភ្នំភ្លើងនេះផ្ទុះឡើង នោះវាអាចបណ្តាលអោយមានគ្រោះទឹកជំនន់ ហើយជីវិតមនុស្សជាង 5000នាក់នៅឯតំបន់ Nigeria ប្រទេសអាហ្រ្វិក នឹងជួបគ្រោះភ័យធំមិនខាន៕

2016-08-28_140602

2016-08-28_140506

ប្រែសម្រួលពី៖ HistoryOnlineNews

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.