Home ជីវិតនិងសង្គម បុរសម្នាក់រើសដុំថ្មមកទុកក្នុងផ្ទះជាង 35 ឆ្នាំទើបតែដឹងថាវាជាវត្ថុមានតម្លៃ

បុរសម្នាក់រើសដុំថ្មមកទុកក្នុងផ្ទះជាង 35 ឆ្នាំទើបតែដឹងថាវាជាវត្ថុមានតម្លៃ

បរទេស៖ នេះជារឿងរ៉ាវដែលគួរអោយចាប់អារម្មណ៏មែនទែន ដែលបុរសជនជាតិអង់គ្លេសម្នាក់បានរើសដុំថ្មទៅទុកក្នុងផ្ទះគាត់តាំងតែពីគាត់នៅតូចម្ល៉េះ។ គាត់មិនដែលចាប់អារម្មណ៏ជាមួយនឹងដុំថ្មនោះថាមានអ្វីពិសេសណាស់ណានោះទេ រហូតដល់ពេលចុងក្រោយនេះ ដែលគាត់បានរកឃើញអាថ៌កំបាំងដែលវាស្ថិតនៅខាងក្នុង។

វ៉េបសាយបរទេសមួយបានអោយដឹងថាបុរសវ័យ 45 ឆ្នាំខាងលើនេះមានឈ្មោះ​ស៊ី ដុនណេ គាត់បានប្រមូលដុំថ្មពីឆ្នេរ Whitby នៅសហរដ្ឋអាមេរិក។ កាលនោះគាត់មានអាយុត្រឹមតែ 10 ឆ្នាំប៉ុននោះ។ គាត់បានរើសវាយកទៅទុកក៏ដោយសារតែដុំថ្មនោះវាហាក់ជាចម្លែកខុសគេ។ ទោះជាយ៉ាងណាច្រើនឆ្នាំកន្លងផុតទៅគាត់បានភ្លេចកន្លែងដែលទុកវា។

លោក ស៊ី គឺជាអ្នកដែលចិត្តចូលសិក្សាស្រាវជ្រាវខាងភូមិសាស្ត្រ។ ដុំថ្មចាប់ពីទំហំតូចរហូតដល់ទំហំធំគាត់សឹងតែប្រមូលយកមកទាំងអស់។ ថ្ងៃមួយភរិយារបស់គាតបានសុំអោយគាត់ទុកដុំថ្មនោះនៅក្នុងផ្ទះ ដោយសារតែហេតុនេះហើយទើបគាត់បានភ្ញាក់រលឹកដល់ដុំថ្មដែលគាត់បានទុកលាក់កាលពី 35 ឆ្នាំមុន។ គាត់បានព្យាយាមរករហូតដល់ឃើញវា។

 

ប៉ុន្តែនៅពេលដែលគាត់បានរកឃើញថ្មនោះវាបានបែកប្រេះជាពីរចំណែកទៅហើយ ហើយវាបានធ្វើអោយគាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានរកឃើញអ្វីចម្លែកដែលកប់នៅខាងក្នុង។ វាមានស្នាមដូចចម្លាក់គូថខ្យងអញ្ចឹងដែរ តែក្រោយពេលដែលគាត់បានពិនិត្យអោយមែនទែនទើបបានធ្វើអោយគាត់ភ្ញាក់ខ្លួនព្រឺត។

គាត់បានរកឃើញថាស្នាមដែលកើតឡើងនេះវាគឺជាស្នាមរបស់សត្វខ្យងមួយប្រភេទដែលវាបានរស់នៅភូមិភពផែនដីយើងកាលពីន្លោះ 2400 លាន ទៅ 65 លានឆ្នាំមុន។

បន្ទាប់ពីមានការបញ្ជាក់ពីអ្នកជំនាញគេបានដឹងថាផូស៊ីលនេះមានអាយុកាលប្រហែល 180 លានឆ្នាំមុន។ គាត់ត្រូវបានគេសុំទិញក្នុងតម្លៃ 3000 ដុល្លាសហរដ្ឋអាមេរិកដែរ តែគាត់មិនលក់ឡើយ ដោយសារតែគាត់ខំរក្សាវាអស់ជិត 40 ឆ្នាំមកហើយ គាត់ចង់ទុកវាជាវត្ថុអនុស្សាវរីយ៍និងដើម្បីរំលឹកដល់អតីតកាលផង៕

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *