ផ្អើលពេញបន្ទប់! គ្រូពេទ្យរកឃើញបុរសម្នាក់មានប្រភេទឈាមខុសប្លែកពីគេ

ក្រុមវេជ្ជបណ្ឌិតមានការភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលពិនិត្យឃើញបុរសម្នាក់ដែលមានប្រភេទឈាមខុសប្លែកពីមនុស្សដទៃនៅលើលោក។

បុរសម្នាក់ដែលមានប្រភេទឈាមដ៍កំរត្រូវបានគេពិនិត្យឃើញនៅឯអង្គភាពបរិច្ចាកឈាមមួយកន្លែង ហើយលទ្ធផលក្រោយពីពិនិត្យយ៉ាងច្បាស់លាស់បានធ្វើអោយអ្នកគ្រប់គ្នាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិនធ្លាប់មាននរណាម្នាក់មានប្រភេទឈាមបែបនេះឡើយ។

មនុស្សមួយចំនួនបាននិយាយថា បុរសនេះប្រហែលជាមានផ្ទុកឈាមរបស់មនុស្សភពផ្សេង តែតាមពិតប្រភេទឈាមនេះត្រូវបានគេដាក់ឈ្មោះជាផ្លូវការថា “INRA” នៅប្រទេសឥណ្ឌាគេហៅ “IN” ហើយអ្វីដែលចំលែកនោះ បុរសនេះមានឈាមប្រភេទ “RA” ដែលខុសផ្ទុយពីគ្រប់គ្នាទាំងស្រុង តែម្តង។

បុរសម្នាក់នេះត្រូវបានគេរក្សានិងថែទាំក្នុងមន្ទីរពិសោធន៍មួយកន្លែងឈ្មោះ Samparn Raktdan នៅឯ ភូមិ Surat ខេត្ត Gujarat ប្រទេសឥណ្ឌាឯណោះ ក្នុងគោលបំណងរក្សាសុខសុវត្ថិភាព និងសុខភាព។ ក្រុមវេជ្ជបណ្ឌិតឯកទេស នៅឯមន្ទីរពិសោធន៍មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងខណះដែលពួកគេមិនអាចដាក់ឈាមនេះលាយជាមួយប្រភេទឈាមដទៃអោយរលាយចូលគ្នា បាននោះឡើយទោះបីជាពួកគេព្យាយាមសាកល្បងជាច្រើនសារក៍ដោយ។

2016-09-15_183636

មន្ទីរពិសោធន៍ក្នុងស្រុកបានសំរេចចិត្តបញ្ជួនគំរូឈាមរបស់បុរសម្នាក់នេះទៅកាន់ អង្គការសុខភាពពិភពលោក WHO ដើម្បីពិនិត្យ ហើយលទ្ធផលបានបង្ហាញថា បុរសនេះមានប្រភេទឈាមដែលមិនស្ថិតក្នុងក្រុមណាមួយឡើយ មិនថាក្រុម A ក្រុមB ក្រុមO រឺក៍ក្រុមAB ។

នាពេលនេះ បុរសនេះត្រូវបានគេស្គាល់និងល្បីឈ្មោះទៀតផង ព្រោះតែរឿងរ៉ាវទាក់ទងនឹងប្រភេទឈាមរបស់គាត់។ រឿងដែលគួរអោយបារម្ភនោះគឺ អាចទទួលយកឈាមពីអ្នកណាម្នាក់ រឺក៏បរិច្ចាកឈាមអោយអ្នកដទៃបានឡើយ។ សំនួរសួរថាតើគាត់អាចនឹងត្រូវការឈាមជាចាំបាច់នាពេលអនាគតដែររឺទេ ព្រោះគាត់អាចនឹងត្រូវស្លាប់បានប្រសិនបើគាត់មិនមានត្រៀមបំរុងទុកឈាមរបស់គាត់ រឺក៍ស្វែងរកអ្នកដែលមានប្រភេទឈាមដូចគាត់ដែរ។

មន្ទីរពិសោធន៍កំពុងជួយបុរសម្នាក់នេះ ដើម្បីសិក្សាស្វែងយល់ថា ហេតុអ្វីបានជាគាត់មានប្រភេទឈាមបែបនេះ ហើយមាននរណាខ្លះនៅក្នុងក្រុមគ្រួសារគាត់មានប្រភេទឈាមដូចរឺស្រដៀងនឹងគាត់ដែរ។

នាពេលនេះ គាត់ត្រូវមានក្តីរំពឹង និងប្រុងប្រយ័ត្ន ថានឹងមិនត្រូវការបញ្ចូលឈាមនាពេល អនាគត មិនដូចច្នោះទេគាត់នឹងត្រូវជួបបញ្ហាធំមិនខាន៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.