នេះជាប្រវត្តសាស្ត្រហើយ! អ្នកស្រាវជ្រាវរកឃើញរន្ទះបាញ់មានប្រវែងរហូតដល់ 300 គីឡូម៉ែត្រ

វាជាបាតុភូតធម្មជាតិដែលមិនធ្លាប់មានឡើយ ដែលខ្សែរឆូតរន្ទះមានថាមពលខ្លាំងជាងរន្ទះធម្មតាដល់ទៅរាប់លានដងបែបនេះ។ តាមការកត់ត្រា រន្ទះនេះមានស្នាមឆូតដល់ទៅជាង 321 គីឡូម៉ែត្រ ។

អ្នកជំនាញខាងចក្រវាឡ បានប៉ាន់ស្មានថាវាជាបាតុភូតដែលមិនធ្លាប់មានពីមុនឡើយ។ជារឿងពិតណាស់ដែលរន្ទះបានឆក់យកជីវិតមនុស្សជាច្រើននាក់ស្ទើររៀងរ៉ាល់ថ្ងៃ។

ការសិក្សានិងតាមដានបំរែបំរួលរបស់ធម្មជាតិ អាចអោយយើងព្យាករណ៍ទុកថានឹងមានអ្វីកើតឡើង ហើយយើងអាចនឹងជួយសង្គ្រោះជីវិតមនុស្សបានទៀតផង។

តាមលទ្ធផលស្រាវជ្រាវបានបង្ហាញថា ក្នុងមួយវិនាទីរន្ទះអាចមានផ្លេកបន្ទរដល់ទៅប្រហែល 30ដងឯណោះ។តាមការបកស្រាយរបស់អង្គការណាសា (Nasa) នៅប្រទេស វេនេស៊ូអេឡា (Venezuela) មានហេតុការប្រវត្តិសាស្រ្តមួយខណៈដែល ផ្កាយរណបការពារនៃតំបន់នេះបានទទួលរងនូវ ផលប៉ះពាល់ខ្លាំងជាងគេជាច្រើនពីផ្គររន្ទះនេះ។ តាមរបាយណ៍ការ មានព្យុះផ្គររន្ទះធំៗ ចំនួន 297 ដង ហើយរន្ទះបាញ់មានចំនួនប្រមាណ 1លាន 2សែនដង ជារៀងរាល់ឆ្នាំ។

អ្នកវិទ្យាសាស្ត្រជឿថា វាកើតឡើងដោយសារតែអាតូមរបស់កាំរស្មីនៅក្នុងលំហជុំវិញផែនដីបានប៉ះកកិតគ្នា ក៍បង្កើតអោយមានជាឆ្លងចរន្តហើយមានរូបភាពជាស្នាមរន្ទះនេះឯង។ ហើយដោយសារផ្លេកបន្ទោរអាចឆ្លងចរន្តពីពពកមួយទៅពពកមួយទៀតបាន ដូចនេះបានជាពេលខ្លះវា បង្កើតអោយមានជាប្រភេទរន្ទះផ្សេងៗគ្នា ជាឧទាហរណ៍ដូចជារន្ទះដែលមានផ្ទាំងធំៗជា ដើម ។

តាមការកត់ត្រា ព្យុះដែលបង្កអោយមានរន្ទះដ៍វែងនេះ គឺកើតឡើងកំឡុងពេលដែលអាកាសធាតុនៅរដ្ឋ អូក្លាហូម៉ា មានការប្រែប្រួលខ្លាំង នៅថ្ងៃទី 20 ខែមិថុនា ឆ្នាំ2007។

យ៉ាងណាមិញ អ្នកវិទ្យាសាស្រ្តបានផ្តល់ការណែនាំថា៖ «អ្នកគួរតែមានការប្រុងប្រយ័ត្នអោយមែនទែន នៅពេលដែលមានព្យុះភ្លៀងកើតឡើង ព្រោះវាពិតណាស់នឹងនាំយករន្ទះមកជាមួយ ហើយអ្នកត្រូវរកជំរកអោយបានត្រឹមត្រូវ បើទោះបីជាព្យុះបានស្ងប់ទៅភ្លាមៗក៍ដោយ»៕

ប្រែសម្រួលពី៖ Dailymail

Loading...
Load More Related Articles