សហាវយង់ឃ្នងណាស់! សត្វដំរីជាច្រើនក្បាលត្រូវាបានគេសម្លាប់ ដើម្បីយកស្បែកនាំចេញទៅប្រទេសចិន

និយាយអោយចំទៅពេលខ្លះមនុស្សយើងគឺសាហាវជាសត្វទៅទៀត ជាក់ស្តែងសត្វដំរីមួយក្បាលនេះគឺជាឧទាហរណ៏ស្រាប់។  នៅពេលដែលលឺថាគេបានសម្លាប់សត្វដំរីយកភ្លុក ឬក៏យកស្បែករបស់វាមកធ្វើជាគ្រឿងអល្ល័ង្កានោះពិតណាស់ អ្នកមានជិតអាណិតទៅហើយចុះទម្រាំបានឃើញទិដ្ឋភាពមួយនេះល្មមអាចអោយគ្រប់គ្នាខ្លោចផ្សារចិត្តប៉ុនណាទៅ?

នៅក្នុងតំបន់ដាច់ស្រយ៉ាលមួយនៅក្នុងព្រៃនៃប្រទេសមីយ៉ាន់ម៉ា សត្វដំរីជាច្រើនត្រូវបានគេសម្លាប់ដោយខុសច្បាប់ ដែលនេះមិនមែនដើម្បីយកភ្លុករបស់វាតែមួយមុខប៉ុននោះទេ តែថែមទាំងយកអ្វីៗគ្រាប់យ៉ាងដែលមានតម្លៃដែលរួមទាំងស្បែករបស់វាផងដែរ។

សត្វដំរីដែលត្រូវបានគេសម្លាប់នៅក្នុងព្រៃនៃប្រទេស ភូមាយ៉ាងសាហាវព្រៃផ្សៃបំផុត
សត្វដំរីដែលត្រូវបានគេសម្លាប់នៅក្នុងព្រៃនៃប្រទេស ភូមាយ៉ាងសាហាវព្រៃផ្សៃបំផុត

ស្បែករបស់វាត្រូវបានគេយកទៅធ្វើជាថ្នាំព្យាបាលរោគនិងធ្វើជាគ្រឿងអង្កាំ ។ចំពោះថ្នាំដែលគេផ្សំឡើងពីដំរីត្រូវបានគេប្រើប្រាស់ដើម្បីកែរោគជម្ងឺប្រពន្ធរំលាយអាហារ ហើយស្បែកក៏ត្រូវបានគេកាត់ជាដុំៗដាក់ហាលអោយស្ងួតហើយចុងក្រោយគេនឹងយកវាទៅឆ្លាក់ជាអង្កាំសម្រាប់លក់ទៀតផង។ អង្កាំដែលមានតម្លៃថ្លៃជាងគេនោះគឺមានពណ៌ក្រហមភ្លឺចែងចាំង ហើយចំណែកឯងមិនសូវរបស់ដែលមិនសូវមានតម្លៃវិញវាមានពណ៌លឿង និងពណ៌ទឹកក្រូច។

2016-09-18_181436

សត្វដំរីអាស៊ីបានធ្លាក់ចុះយ៉ាងហោចណាស់ 50 ភាគរយក្នុងរយៈពេល 40 ឆ្នាំចុងក្រោយនេះ ហើយឥឡូវសត្វដ៏កម្រមួយនេះគេជឿថាវាមានត្រឹមតែ 2.000 ក្បាលប៉ុណ្ណោះនៅក្នុងព្រៃនៅក្នុងប្រទេសភូមា។

2016-09-25_083648

រដ្ឋាភិបាលភូមាបាននិយាយថា ខ្លួនបានដឹងពីបួនករណីរួចមកហើយ ដែលតាមប្រភពមិនច្បាស់ការបានអោយដឹងថា យ៉ាងហោចណាស់សត្វដំរីចំនួន 50 ក្បាលត្រូវបានគេកាប់សម្លាប់គ្រាន់តែនៅឆ្នាំនេះ៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.