ក្មេងស្រីម្នាក់សុខចិត្ត យកអាហារខ្លួនទៅជូនបុរសអនាថា ធ្វើអោយគ្រប់គ្នារំជួលចិត្ត (មាន video)

មនុស្សក្នុងលោកនេះកើតមិនមានវាសនាមិនដូចគ្នាឡើយ អ្នកខ្លះកើតក្នុងត្រកូលអ្នកមានខ្ពង់ខ្ពស់មានទ្រព្យសម្បត្តិ៏ស្តុកស្តម្ភហើយចំណែកអ្នកខ្លះទៀត កើតមកក្នុងត្រកូលក្រខ្សត់រកព្រឹកខ្វះល្ងាច ហើយខ្លះទៀតត្រូវព្រាត់ប្រាស់ក្រុមគ្រួសារសាច់ញាត្តិគ្មានអ្វីជាទីពឹងឡើយ។

និយាយដល់ត្រឹមនេះនឹកឃើញដល់រឿងមួយដែលបានកើតឡើងកាលពីក្នុងអំឡុងខែកញ្ញានេះដែលនាង Ella បានធ្វើនូវទង្វើរមនុស្សធម៌មួយដែលបានធ្វើអោយគ្រប់គ្នាមានការភ្ញាក់ផ្អើលហើយនិងកោតសរសើរជាយ៉ាងខ្លាំងទៅលើបុរសចំណាស់គ្មានទីពឹងម្នាក់។

ថ្វីត្បិតតែនាងមានអាយុត្រឹមតែ 8 ឆ្នាំតែទឹកចិត្តរបស់នាងគឺពោរពេញទៅដោយសេចក្តីស្រណោះអាណិតស្រឡាញ់ និងបានធ្វើអោយបុរសអានាថាម្នាក់មានសង្ឈឹមឡើងវិញថា នៅលើពិភពលោកនេះពិតជាមានមនុស្សដែលចេះអាណិតស្រឡាញ់មនុស្សគ្មានផ្ទះសំបែងហើយនិងចាស់ជរាដូចជារូបគាត់។

ក្រោយពីកម្មង់សាច់គោអាំងនិងដំឡូងបំពងនៅឯភោជនីយដ្ឋានមួយកន្លែងក្នុងរដ្ឋកាលីហ្វូញ៉ានៅពេលល្ងាច រួចមក Ella បានមើលទៅក្រៅហើយបានឃើញបុរសគ្មានទីលំនៅម្នាក់កំពុងអង្គុយនៅលើកៅអីមួយ។ ដោយមិនស្ទាក់ស្ទើរឡើយ នាងបានសួរឪពុករបស់នាងថា៖ «ប៉ា ! តើខ្ញុំអាចអោយ អាហារទាំងនេះទៅបុរសម្នាក់នោះបានទេ?» ឪពុករបស់នាងគាំងនិយាយមិនចេញតែម្តងដោយទំនងជាមិននឹកស្មានថាកូនរបស់ខ្លួនមានទឹកចិត្តបែបនេះសោះ ។

បន្តិចមកគាត់ក៏យល់ព្រមអោយនាងយកសាច់គោអោយបុរសនោះ។នាងក៏យកអាហារទាំងចានតែម្តងដើរចេញទៅក្រៅទៅអោយបុរសនោះវ័យចំណាស់ ដែលបានធ្វើអោយលោកតាសប្បាយចិត្តឥតឧបមា តែគាត់មិនមែនសប្បាយចិត្តដោយសារតែបានបាយហូបនោះទេ តែគាត់ប្រហែលជាសប្បាយចិត្តដែលបានជួបមនុស្សមានធម៌មេត្តាដូចជានាង Ella។

2016-09-25_101434

ក្រោយមកប៉ារបស់ Ella បានសួរនាងថា៖ «តើកូនមានអារម្មណ៏ដូចម្តេចក្រោយពីធ្វើរឿងនេះហើយ?»

នាងឆ្លើយថា៖ «ខ្ញុំចូលចិត្តការធ្វើបែបនេះណាស់»

សូមទស្សនាវីដេអូខាងក្រោម៖

https://youtu.be/hyXJNfWd8J4

នេះគឺជារឿងរ៉ាវមួយដែលបានធ្វើអោយអ្នកលេងបណ្តាញអ៊ីនធើណេតរំជួលចិត្តយ៉ាងខ្លាំង ហើយប្រាកដណាស់គ្រប់គ្នានឹងចង់បានកូនស្រីដែលមានទឹកចិត្តបែបនេះហើយ ព្រោះថាទម្រាំតែអ្នកផ្សេងស្រឡាញ់អាណិតយកចិត្តទុកដាក់ទៅហើយចុះទម្រាំតែឳពុកម្តាយបង្កើតទៀត មិនដឹងជាថ្នាក់ថ្នមប៉ុនណានោះទេ៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.