នារីម្នាក់រៀបរាប់ពីបទពិសោធន៏ក្រោយពេលវះកាត់កែ សម្ផស្ស ពេលអានហើយទើបដឹងថាវេទនាប៉ុនណា

នៅចាំទេថាក្មេងស្រីវ័យ 15 ឆ្នាំម្នាក់ឈ្មោះ Lee Hee Danae ដែលបានវះកាត់កែមុខមាត់រស់នាងដើម្បីទាក់ចិត្តមិត្តប្រុសរបស់នាងអោយត្រលប់មករកនាងវិញក្រោយពីពួកគេបានបែកបាក់មកនោះ។ មានមនុស្សស្រីរាប់មិនអស់ដែលស្ម័គ្រចិត្តវះកាត់ក្រោមផ្លែកាំបិតមុតស្រួចដើម្បីតែហេតុផលចង់អោយខ្លួនឯងមានសម្រស់ដែលអាចទាក់ចិត្តបុរសៗអោយចាប់អារម្មណ៏លើរូបនាង។

យ៉ាងណាមិញ មាននារីម្នាក់ដែលមិនមានជំរើសផ្សេង តែត្រូវក្លាយខ្លួនជាមនុស្សម្នាក់ដែលមានរូបរាងនិងជីវភាពដូចជាមនុស្សតុក្តតាជ័រពិតប្រាកដ ដោយហេតុតែប្រតិកម្មថ្មាំក្រោយពីវះកាត់កែសម្រស់។

ជួបជាមួយនឹងនារីវ័យ 28ឆ្នាំឈ្មោះថា Amber Guzman ដែលជាមកពីរដ្ឋកាលីហ្វូញ៉ា ដែលរាងកាយរបស់នាងត្រូវប្រតិកម្មជាមួយថ្មាំនិងការវះកាត់ ហើយក៏ក្លាយជាមនុស្សម្នាក់ដែលមានជីវិតដូចជាតុក្កតាអញ្ចឹងដែរ។

ស្ថានភាពរាងកាយរបស់នាង ត្រូវចុះអន់ខ្សោយ ហើយសាច់ដុំលែងដំណើរការដូចធម្មតា ហើយរឿងដែលអាក្រក់បំផុតនោះគឺជំងឺរបស់នាងមិនអាចព្យាបាលបានឡើយ។ ព្រោះតែជំងឺនេះ នាងមិនអាចធ្វើដំណើរបានឆ្ងាយឡើយ ហើយត្រូវមានអ្នក លើកដាក់អោយអង្គុយឈរ ដូចជាតុក្តតាពិតអញ្ចឹងដែរ។

ក្រៅពីមានបញ្ហាសាច់ដុំហើយ នាងមិនអាចលេបអាហារបានច្រើនឡើយ ដូចនេះហើយបានជានាងមានរូបរាងស្គមតូចយ៉ាងនេះ។

នាង Amber Guzman
នាង Amber Guzman

នាងបាននិយាយថា៖ «តុក្តតាដែលមានជីវិតរស់ គឺខ្ញុំនេះហើយ មិនត្រឹមតែរូចរាងទេតែរាងកាយរបស់ខ្ញុំទាំងមូលក៏ដូចជាតុក្តតាទាំងអស់។ ដូចត្រង់ថាតុក្តតាត្រូវការគេ ជួយអោយផ្លាស់ទីនិងលើកដាក់ ដៃជើងទៅតាមការចង់របស់ម្ចាស់វាអញ្ចឹងដែរ។ ដោយសារតែខ្ញុំមានបញ្ហាសាច់ដុំមិនដំណើរការដូចមនុស្សធម្មតា ខ្ញុំត្រូវការគេជួយលើកដាក់អោយអង្គុយឈរគ្រប់ពេល ហើយរូបរាងដ៏ស្គមតូចរបស់ខ្ញុំបានធ្វើអោយមនុស្សជាច្រើនហៅខ្ញុំថា ជាតុក្តតាជ័រមានជីវិត ផងដែរ។»

នាង Amber Guzman
នាង Amber Guzman

កាលពីនាងបានជួបស្វាមីរបស់នាងដំបូងនៅពេលដែលនាងមានអាយុ 18ឆ្នាំ នាងចាប់ផ្តើមមានអារម្មណ៏ថា អាការះរបស់នាងមានការចុះខ្សោយត្រង់ជើងនិងដៃ។ក្រោយមកទៀតស្ថានភាពជំងឺនេះមិនបានអន់ថយឡើយ ហើយធ្វើទុក្ខខ្លាំងនៅកំឡុងខែវិច្ឆិកា ឆ្នាំ2012 ព្រោះដំបូងឡើយនាងបានទៅវះកាត់ ជាលិកាសរីរាង្គរបស់នាងដើម្បីកែសម្រស់។

2016-09-26_073905

តែទោះជាយ៉ាងនេះក្តីក៏នាងមិនបានបាត់បង់ក្តីសង្ឃឹមដែរ នាងបានចាប់ផ្តើមបង្ហោះរូបថត និងវីឌីអូរបស់នាងដើម្បីអោយគ្រប់គ្នាបានឃើញពីសម្រស់របស់នាង។

តាមពិតទៅការស្លៀកពាក់បែបនេះ មិនមែនចង់បង្អួតគេឯងនោះទេ តែនាងចង់បង្ហាញពីបទពិសោធន៏នៃការរងទុក្ខវេទនាពីការការថែរក្សាសម្រស់នេះជូនទៅមិត្តនារីៗគ្រប់រូប អោយគិតគូរឡើងវិញចំពោះការវះកាត់គឺវាពិតជាមានទុក្ខទោសខ្លាំងមែនទែន៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.