បុរសជាឳពុកម្នាក់មិនស្តាយជីវិតខ្លួន ដោយអោបកូនស្រីយ៉ាងណែន ពេលផ្ទះរលំសង្កត់

គួរអោយអាណិតណាស់បុរសជាឳពុកម្នាក់ត្រូវបានគេរកឃើញនៅក្នុងគំនរសំរាម  ដោយយកខ្លួនឯងទៅការពារកូនតូចដែលជាប់នៅក្នុងគំនរបាក់បែកក្រោយពេលផ្ទះរបស់ពួកគាត់រលំសង្កត់ដោយសារមានភ្លៀងធ្លាក់ខ្លាំង។

តាមប្រភពព័ត៌មានពីគេហៈទំព័រចិន People’s Daily Online បានអោយដឹងថា ហេតុការណ៏ដ៏គួរអោយរន្ធត់នេះបានកើតឡើងនៅផ្ទះមួយនៅទីក្រុង Zhaotong ភាគខាងត្បូងឈៀងខាងលិចនៃប្រទេសចិន ដែលវាបានដួលរលំក្នុងអំឡុងពេលអាកាសធាតុមិនល្អនៅថ្ងៃទី 23 ខែកញ្ញា កន្លងទៅប៉ុន្មានថ្ងៃមុននេះ។

2016-09-27_065019

ក្រុមពន្លត់អគ្គិភ័យបានរកឃើញថា បុរសជាឳពុករួមជាមួយនិងកូនស្រីដែលមានអាយុ 20 ខែគឺនៅរស់ទេ ហើយបុរសជាឳពុកបានយកដៃអោបកូនស្រីយ៉ាងណែន តែសំណាងល្អ ក្រុមជួយសង្គ្រោះអាចជួយទាញមកក្រៅបាន។

2016-09-27_065039

ផ្ទះដែលសមាជិកគ្រួសារទាំងបួននាក់បានរស់នៅនេះ វាគឺបានសាងសង់ឡើងពីដីឥដ្ឋហើយនិងឈើ ដែលវាបានរំលំធ្លាក់ចេញពីខាងលើគេតែម្តង បន្ទាប់ពីភ្លៀងបានធ្លាក់ដូចគេហែកមេឃ។

2016-09-27_065048

ជុំវិញករណីនេះត្រូវបានក្លាយជាប្រធានបទសម្រាប់អ្នកលេងបណ្តាញចិន Sina  យ៉ាងក្តៅគគុកដែលអ្នកខ្លះបាននិយាយថា « នេះគឺជាឥទ្ធិពលនៃក្តីស្រឡាញ់ដែលឳពុកមានចំពោះកូន», ខ្លះទៀតនិយាយថា «ល្អណាស់ដែលពួកគាត់ត្រូវគេជួយសង្គ្រោះបាន»៕

 2016-09-27_065031

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.