ទម្លាក់គ្រាប់បែកនៅប្រទេសស៊ីរីពេញមួយសប្តាហ៏ធ្វើអោយទីក្រុងទាំងមូលក្លាយជាទីក្រុងខ្មោច

ការទំលាក់គ្រាប់បែកឥតឈប់ឈរនៅប្រទេសស៊ីរី (Syria) រយៈពេលមួយសប្តាហ៏ថ្មីៗនេះ បានបន្តធ្វើអោយកុមារជាច្រើននាក់បានរងរបួសនិងស្លាប់ជាបន្តបន្ទាប់

គ្រូពេទ្យជាច្រើនរូបកំពុងទទួលបន្ទុកព្យាបាលក្មេងជាច្រើននាក់ដែលកំពុងរងរបួស ហើយពួកគេត្រូវបង្ខំចិត្តលាងរបួសនិងព្យាបាលដោយមិនមានប្រើថ្មាំស្ពឹកអ្វីទាំងអស់ នេះបើតាមពេទ្យទទួលបន្ទុករុំរបួសម្នាក់បានផ្តល់ការសម្ភាសន៏។

ក្មេងៗជាច្រើនបានជាច្រើនត្រូវបានស្លាប់និងរងរបួស ក្រោយពីរដ្ឋាភិបាលប្រទេសស៊ីរី បានអនុវត្តន៏កិច្ចសហប្រតិបត្តការណ៏វាយប្រហារ កងកំលាំងបះបោរ នាផ្នែកមួយនៃតំបន់ Aleppo ជាងមួយសប្តាហ៏មកនេះ។

ក្រុមអ្នកស្ម័គ្រចិត្តក្នុងអង្គការមនុស្សធ៍មមួយ ដែលមានឈ្មោះថា “សង្គ្រោះកុមារ” បានកំពុងធ្វើការស្ម័គ្រចិត្តជួយព្យាបាលកុមារដែលរងគ្រោះដោយសារភាវរកម្មសង្គ្រៀមដែលកំពុងបន្តកើតឡើងយ៉ាងក្តៅគរគុកនៅប្រទេសនេះ។ តាមការបកស្រាយរបស់គ្រូពេទ្យនៅទីនោះ ចំនួនពាក់កណ្តាលនៃជនរងគ្រោះគឺជាកុមារ ហើយនាពេលនេះមានជនរងគ្រោះចំនួនជាង 67អ្នក កំពុងសំរាកព្យាបាលនៅក្នុងមណ្ឌលនេះ។

2016-09-28_063531

យ៉ាងតិចណាស់មានអ្នកស្លាប់ចំនួន 95នាក់ ក្រោយការទំលាក់គ្រាប់បែកពីកងកំលាំងទ័ពអាកាស នេះបើតាមការរាយការណ៏របស់កងជួយសង្គ្រោះមូលដ្ឋាន។ ចំណែកប្រភពព៍តមានផ្សេងទៀតបានរាយការណ៏ថា យ៉ាងតិចមានអ្នកស្លាប់ចំនួន 90នាក់នាថ្ងៃសុក្រ និងជាង 100នាក់ទៀតបានស្លាប់នៅថ្ងៃសៅរ៏។ ចំណែកចំនួនអ្នករងរបួសបានសរុបដោយ មន្ទីរពេទ្យ សង្គ្រោះបឋមបានរាយការណ៏ គឺមានចំនួន 398នាក់ ដែលក្នុងនោះមាន 61នាក់ជាកុមារ។

2016-09-28_063523

ក្រុមគ្រូពេទ្យបានព្យាយាម ជួយសង្គ្រោះអ្នករងគ្រោះដោយមិនបានសំរាកឡើយ ដោយសារតែស្ថានការណ៏មានភាពធ្ងន់ធ្ងរជាងពេលមុនៗទៅទៀត។ រឿងដែលគួរអោយរន្ធត់នោះ គឺមន្ទីរពេទ្យនានាក្នុងតំបន់មិនមាន សំភារៈសង្គ្រោះ និងថ្នាំព្យាបាលផ្សេងទៀតគ្រប់គ្រាន់ឡើយ ដូចនេះពួកគ្រូពេទ្យត្រូវបង្ខំចិត្ត ព្យាបាលពួកគេដោយមិនមានប្រើប្រាស់សូម្បីតែថ្នាំស្ពឹក។

គ្រូពេទ្យស្រីម្នាក់បានប្រាប់អ្នកយកព៍តមានដោយទឺកមុខសោកស្តាយជាខ្លាំងថា៖ “ក្មេង 5នាក់ក្នុងចំណោមអ្នករងគ្រោះដែលគាត់ត្រូវទទួលបន្ទុកសង្គ្រោះបន្ទាន់ត្រូវបានស្លាប់ ព្រោះតែគាត់មិនមានឧបករណ៏បញ្ចូលខ្យល់អុកស៊ីសែនដល់ពួកគេ។”

នាងបន្តថា៖ “គ្រប់មន្ទីរពេទ្យនៅក្នុងតំបន់ Aleppo នេះ មិនមានឧបករណ៏សង្គ្រោះគ្រប់គ្រាន់ឡើយ ហើយគ្រូពេទ្យគ្រប់រូបបានព្យាបាលស្ទើរអស់កំលាំងពីរាងកាយទៅហើយ រួមទាំងស្ថានភាពនៅតែបន្តកើតឡើងធ្ងន់ធ្ងរឥតឈប់ឈរ” ដូចនេះនាងស្នើរអោយក្រុមអ្នកជួយសង្គ្រោះនានាគ្រប់ទីកន្លែងមេត្តាប្រញាប់មកចូលរួមជួយសង្គ្រោះនិងនាំយកឧបករណ៏ជួយសង្គ្រោះនានាមកជាមួយផង។

2016-09-28_063515

ស្ថានភាពនៅតែមិនទាន់ស្រាកស្រាន ឈាមបានប្រឡាក់ក្រាលលើការ៉ូមន្ទីរពេទ្យ ហើយកង កំលាំងទ័ពអាកាសនៅតែបន្តទំលាក់គ្រាប់បែកដូចគ្រាប់ភ្លៀង ដែលនេះជាស្ថានការណ៏មួយដ៏គួរអោយបារម្ភជាងគេ ក្រោយពីមានសង្គ្រៀមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំមកនេះ។

ប្រជាជនគ្រប់តំបន់នៃភូមិភាគខាងកើតប្រទេសនេះ បានទទួលរងទុក្ខវេទនាដោយសារ សង្គ្រាមហើយ កំពុងខ្វះខាតអាហារ ទឹកមានអនាម័យ និងគ្រឿងបរិក្ខារជាច្រើនប្រភេទ ដើម្បីជួយសង្គ្រោះជាបន្ទាន់។ រំពឹងថានឹងមានការចូលរួមជួយ ហើយសង្គ្រាមអាចបញ្ឈប់បានឆាប់ៗ៕

2016-09-28_063458 2016-09-28_063449 2016-09-28_063311 2016-09-28_063247

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.