អោយរាងថ្ងៃក្រោយ! បណ្តោយកូនអោយចូលលេងមេគោ លទ្ធផលចុងក្រោយធ្ងន់ (មានវីដេអូ)

នេះប្រហែលជាមេរៀនមួយដែលមិនអាចបំភ្លេចបានចំពោះមាតាបិតាគ្រប់រូបដែលប្រហែស ទុកអោយកូនទៅលេងជាមួយនឹងគោញី លទ្ធផលចុងក្រោយមិននឹកស្មានដល់។

វីដេអូរន្ធត់ខាងក្រោមនេះបានបង្ហាញថា នៅមុនពេលកើតហេតុ បុរសម្នាក់មាននាំកូនឈរលេងនៅក្រោយសត្វគោមួយក្បាល។ មួយសន្ទុះក្រោយមកលោកឳពុករវល់តែគិតភ្លឹក មិនបានឃើញកូនខ្លួនឯងដើរតម្រង់ទៅសត្វគោ ហើយពេលនោះស្រាប់តែសត្វគោធាក់មួយជើង បណ្តាលអោយក្មេងប្រុសរសាត់តែម្តង។

នៅពេលនោះទើបឳពុកបានឃើញហើយស្រវ៉ាអោបកូនខ្លួនតែម្តង តែមិនអាចជួយអ្វីបានឡើយព្រោះវាបានកើតឡើងរួចទៅហើយ។

សូមទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?v=hDmcgoyGftY

ចំពោះហេតុការណ៏នេះគេមិនទាន់ដឹងច្បាស់ថាកើតឡើងនៅទីណានោះទេ តែត្រូវបានគេជឿថាវាបានកើតឡើងនៅសួនច្បារមួយនាប្រទេសឥណ្ឌា កាលពីថ្ងៃទី 22 ខែកុម្ភៈ។

យ៉ាងណាមិញមហាជនមានការខឹងសម្បាយ៉ាងខ្លាំងចំពោះការបណ្តែតបណ្តោយរបស់ឳពុកដែលអ្នកខ្លះនិយាយថា «ឳពុកចិញ្ចឹមកូនមិនដឹងខ្យល់អី» ហើយអ្នកខ្លះទៀតនិយាយថា «ប្រាកដជាមានរបួសនៅខាងក្នុងហើយ» ខណៈដែលអ្នកឯទៀតទៀតនិយាយថា «សំណាងល្អហើយដែលក្មេងនោះទៅអោបនឹងជើងគោ តែបើនៅឆ្ងាយបន្តិចហើយវាធាក់នោះប្រាកដជាធ្វើអោយមានរបួសធ្ងន់ជាមិនខានឡើយ»៕

 

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.