Home ជីវិតនិងសង្គម វាលស្រែដ៏ចម្លែកមួយនៅប្រទេសអៀកឡង់ ប្រជាជននៅទីនោះប្រើដុំថ្មធ្វើជាភ្លឺ

វាលស្រែដ៏ចម្លែកមួយនៅប្រទេសអៀកឡង់ ប្រជាជននៅទីនោះប្រើដុំថ្មធ្វើជាភ្លឺ

ដោយធ្វើដំណើរឆ្លងតាមទីជនបទមួយនៅប្រទេសអៀកឡង់ពីខាងកើតនៅខាងលិចនោះ។ រឿងមួយដែលគួរអោយរំភើបនិងភ្ញាក់ផ្អើលចំពោះភ្ញៀវទេសចរណ៍ជាច្រើនដែលបានធ្វើដំណើរជាលើកដំបូងនោះគឺវាមានជញ្ជាំងថ្មរាប់រយគីឡូម៉ែត្រដែលវាមានខ្វាត់ខ្វែងឆ្លងកាត់ដីចំការដែលយើងអាចមើលឃើញវាពីគ្រប់ទិសទាំងអស់។

ជញ្ជាំងថ្មទាំងនោះគឺវាមានអ្វីចម្លែកហើយនិងមិនធម្មតានោះទេសម្រាប់ប្រជាជនអៀកឡង់ ក៏ប៉ុន្តែអ្នកដែលបានមកទស្សនាបានសួរអំពីពួកវាច្រើនណាស់។

ទោះបីជាទេសភាពនៅទីនោះភាគច្រើនមានពណ៌បៃតងក៏ដោយ តែបើសិនជាអ្នកជីកដីបន្តិចនៅក្រោមនោះអ្នកនឹងឃើញថានៅក្រោមពណ៌បៃតងនោះមានស្រទាប់ក្រាសរឹងនិងថ្មកំបោរ។ ថ្មកំបោរពណ៌ខៀវដ៏ល្បីល្បាញនេះត្រូវបានរកឃើញនៅទូទាំងប្រទេសហើយវាស្ថិតនៅក្រោមជាងពាក់កណ្តាលនៃកោះ។

កោះនៅប្រទេសអៀកឡង់គឺភាគច្រើនវាគឺជាកោះថ្មដែលមានផ្ទុកទៅដោយថ្មកំបោរមួយប្រភេទដែលវាត្រូវបានគេប៉ាន់ប្រមាណថាបានកើតឡើងកាលពី 350 លានឆ្នាំមុនមកម្ល៉េះ។ កាល​សម័យនោះប្រទេសអៀកឡង់វាគឺជាទឹកសមុទ្រដែលមិនជ្រៅ នៅចន្លោះដីចំនួនពីរនៅជិតតំបន់អេក្វាទ័រ។ ដោយសារតែមានការរសាត់អណ្តែតនៃទ្វីបវាបានបង្ករអោយក្លាយជាប្រទេសអៀកឡង់ ហើយរយៈពេលរាប់លានឆ្នាំដីភក់មានការវិវត្តន៍ក្លាយជាថ្មកំបោរដែលគ្រប់គ្នាអាចឃើញដល់សព្វថ្ងៃនេះ។

អ្វីដែលគួរអោយភ្ញាក់ផ្អើល ដុំថ្មដែលអ្នកបានឃើញនេះវាគឺផុសមកពីក្នុងដីដោយឯកឯងនោះទេ។ តំបន់នោះត្រូវការតែសម្អាតថ្មចេញដើម្បីយកកន្លែងធ្វើកសិកម្ម។ ដោយសារតែការរំកិលថ្មដ៍ច្រើនទាំងនោះវាជាការលំបាក កសិករនៅទីនោះបានយកវាមកដាក់នៅជុំវិញស្រែរបស់ពួកគេដើម្បីធ្វើជាព្រំព្រទល់តែម្តងដើម្បីអាចចែកទឹកដីគ្នាបានស្រួល។

ពីម្នាក់ទៅម្នាក់ មានទម្លាប់បែបនេះ ហើយចុងក្រោយបានប្រែក្លាយតំបន់នោះអោយក្លាយជាទីគួរអោយចាប់អារម្មណ៏មួយ ហើយស្រស់ស្អាតខ្លាំងមែនទែន៕

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *