គ្រាន់តែនារីម្នាក់និយាយទូរស័ព្ទជាមួយម្តាយសោះ ត្រូវគេវាយរហូតដល់ឈាមច្រមុះ

ពិតជាគួរអោយអាណិតណាស់ នារីម្នាក់ត្រូវបានគេវាយធ្វើបាបយ៉ាងចាស់ដៃដោយសារតែនិយាយទូរស័ព្ទជាមួយម្តាយច្រើនពេក។

នារីម្នាក់ត្រូវបានជនល្មើសវាយធ្វើបាបក្នុងអំឡុងពេលធ្វើដំណើរតាមរថយន្តក្រុងនៅតំបន់ Barnsley ភាគខាងត្បូងនៃតំបន់ Yorkshire ប្រទេសអង់គ្លេស កាលពីថ្ងៃទី 16 ខែសីហា កន្លងទៅថ្មីៗនេះ។

តាមប្រភពព័ត៌មានបានអោយដឹងថា ជនបង្ករហេតុគឺមានអាយុប្រហាក់ប្រហែលគ្នានោះទេ ដោយបានវាយនាងហើយបន្ទាប់មកក៏បោចសក់នាងផងដែរ ហើយមួយផ្នែកនៃហេតុការណ៏នេះមិនត្រូវបានគេដឹងច្បាស់នៅឡើយទេ ព្រោះមានកូនសិស្សច្រើននៅលើរថយន្ត។

សូមទស្សនាវីដេអូខាងក្រោម៖

https://www.youtube.com/watch?v=__y6FvTB9TQ

យោងតាមម្តាយរបស់ជនរងគ្រោះបានអោយដឹងថា ហេតុការណ៏នេះបានកើតឡើងនៅក្នុងខណៈពេលដែលកូនស្រីកំពុងនិយាយទូរស័ព្ទជាមួយគាត់ដោយបានលឺសម្លេងថា « ហូ ខ្មោចទូរស័ព្ទនាងរោទ៏ហើយ» ហើយបន្ទាប់មកក៏មានការវាយតប់គ្នាតែម្តង។
ក្រោយពីហេតុក្មេងស្រីរងគ្រោះបានឈាមច្រមុះផងដែរ ហើយករណីនេះសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវបន្តទៀត ដើម្បីស្វែងរកការពិត៕
Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.