Home ជីវិតនិងសង្គម ទីក្រុងធ្វើអំពីដី នៅប្រទេសប៉េរូ ដែលត្រូវគេបោះបង់ចោលជារៀងរហូត

ទីក្រុងធ្វើអំពីដី នៅប្រទេសប៉េរូ ដែលត្រូវគេបោះបង់ចោលជារៀងរហូត

ដោយស្ថិតនៅក្នុងច្រាំងនៃមហាសមុទ្រប៉ាស៊ីហ្វិច តំបន់ Peruvian  នៃតំបន់ La Libertad​ ស្ថិតនៅចម្ងាយភាគលិច 5 គីឡូម៉ែត្រនៃតំបន់ Trujillo ប្រទេស អែលសាវ៉ាឌ័រ មានទីក្រុងមួយដែលគេដាក់ឈ្មោះអោយថា ចានចាន។ វាគឺជាទីក្រុងដ៏ធំមួយដែលស្ថិតនៅភាគខាងត្បូងនៃទ្វីបអាមេរិក ហើយវាក៍ជាទីក្រុងដែលធ្វើអំពីដីដែលធំជាងគេបំផុតនៅលើពិភពលោកផងដែរ។

វាជារាជធានីនៃអារ្យធម៌ជនជាតិជីមូ ដែលលាតសន្ធឹងតាមបណ្ដោយឆ្នេរភាគខាងជើងរាប់ពាន់គីឡូម៉ែត្រពីភាគខាងត្បូងអេក្វាឌ័ររហូតដល់កណ្តាលប្រទេសប៉េរូ។ ទីក្រុងនេះត្រូវបានកសាងឡើងនៅប្រហែលឆ្នាំ 850 មុនគ.ស។

នៅសម័យកាលរុងរឿងបំផុតនៃចក្រភពនេះ វាបានរីករាលដាលជាង 20 គីឡូម៉ែត្រការ៉េ ដោយមានតំបន់ដ៏មហិមាមួយដែលមានចំងាយប្រហែល 6 គីឡូម៉ែត្រការ៉េនៅចំកណ្តាលនិងមានប្រជាជនប្រហែល 60.000 នាក់រស់នៅ។ ទីក្រុងនេះមានទីលំនៅចតុកោណកែងធំ ៗ ចំនួន 9 ព័ទ្ធជុំវិញដោយជញ្ជាំងថ្មជញ្ជាំងដែលមានកំពស់ពី 9 ទៅ 18 ម៉ែត្រ។ នៅក្នុងតំបន់ទាំងនេះមានអគាររាប់ពាន់ខ្នង រួមទាំងប្រាសាទ លំនៅដ្ឋាន ហើយនិងឃ្លាំងអាងស្តុកទឹកនិងកន្លែងពិធីបុណ្យសព។ ជញ្ជាំងនៃអគារត្រូវបានតុបតែងជាញឹកញាប់ជាមួយចម្លាក់ដែលតំណាងឱ្យគំនូរអរូបីនិងសត្វ។

ទីក្រុងនេះត្រូវបានបង្កើតឡើងនៅក្នុងវាលខ្សាច់មួយដែលទឹកភ្លៀងប្រចាំឆ្នាំតិចបំផុតដែលវាជាលក្ខខណ្ណមួយដែលបានអនុញ្ញាត្តអោយទក្រុងនេះស្ងួតហើយរក្សានៅទ្រង់ទ្រាយ ថ្វីត្បិតវាត្រូវបានគេធ្វើឡើងពីដីក៏ដោយ។

 

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *