នារីម្នាក់រំភើបពេករហូតដល់ដួលសន្លប់ បន្ទាប់ពីមិត្តប្រុស សុំរៀបការជាមួយ (មានវីដេអូ)

តើអ្នកនឹងមានអារម្មណ៏យ៉ាងណានៅពេលដែលបានទទួលកាដូពីមនុស្សដែលខ្លួនឯងស្រឡាញ់ហើយសុំអ្នករៀបការជាមួយ? ចម្លើយនោះគឺងាយឆ្លើយទេគឺថាអ្នកនឹងសប្បាយចិត្តយ៉ាងខ្លាំងជាអ្វីប្រៀបផ្ទឹមពុំបាន តែចំពោះនារីម្នាក់នេះវិញបានរំភើបដល់ថ្នាក់គាំង បេះដូងដួលសន្លាប់លើការ៉ូតែម្តង។

2016-10-08_095003

នារីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Reyna Renteria ដោយនៅក្នុងថ្ងៃកើតហេតុនាងបានស្លៀកសំពត់ពណ៌សហើយនិងអាវពណ៌ខ្មៅបានធ្វើដំណើរទៅយកកាដូពីមិត្តប្រុសជនជាតិអាឡឺម៉ង់របស់ខ្លូនមានឈ្មោះ Benitez ដែលនៅទីនោះមានការប្រគុំតន្ត្រីដើម្បីកំដរផងដែរ។

2016-10-08_095019

លោក Benitez បានកំពុងឈរនៅចំពោះមុខរបស់នាងជាមួយប្រអប់តូចមួយនៅក្នុងដៃរបស់គាត់ដែលវាមានចិញ្ចៀនបញ្ចាំចិត្តនៅក្នុងនោះ ហើយបាននិយាយសូមរៀបការជាមួយ តែអ្វីដែលមិននឹកស្មានដល់នោះមិត្តស្រីបានដួលសន្លប់នៅនឹងមុខតែម្តង ។នៅពេលបន្តិចមកនាងបានដឹងខ្លួនឡើងវិញហើយយល់ព្រមរៀបការនឹងបុរសនោះតែម្តងទៅ។

យ៉ាងណាមិញក្រោយមករូបថតនិងវីដេអូខាងក្រោមនេះបានល្បីសុះសាយយ៉ាងខ្លាំងនៅលើបណ្តាញអ៊ីនធើណេតជាពិសេសនោះគឺបណ្តាញសង្គមតែម្តងដែលមានអ្នកចែករំលែកហើយនិងទស្សនារាប់លាននាក់ឯណោះ។

សូមបញ្ជាក់ថាវីដេអូខាងលើនេះ វាមិនមែនជាការសម្តែងនោះទេ តែវាជាហេតុការណ៏ដែលបានកើតឡើងពិតៗដែលគ្រប់គ្នាមិននឹកស្មានដល់ទាល់តែសោះ៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.