Home ជីវិតនិងសង្គម ទិដ្ឋភាពនេសាទត្រី razorfish នៅសហរដ្ឋអាមេរិក

ទិដ្ឋភាពនេសាទត្រី razorfish នៅសហរដ្ឋអាមេរិក

សម្រាប់អ្នកដែលរស់នៅតំបន់អាស៊ីភាគច្រើនប្រហែលជាមិនធ្លាប់បានដឹងបានលឺហើយក៏បានឃើញនូវការនេសាទសត្វសមុទ្រនេះឡើយ។ សត្វប្រភេទនេះវាមិនស្រួលចាប់នោះឡើយ ពោលគឺត្រូវតែងសង្វាតណាស់ទើបចាប់បាន។

ទិដ្ឋភាពដែលអ្នកបានឃើញនេះវាគឺនៅឆ្នេរមួយនៃរដ្ឋវ៉ាស៊ីងតោន សហរដ្ឋអាមេរិក។

បុរសដែលជាអ្នកនេសាទបានននៀលខ្លួនដឹងដីភក់ពណ៌ខ្មៅតែម្តងដោយដៃរបស់ពួកគាត់កាន់ទុយោទឹកញាត់បញ្ចូលទៅខាងក្នុងរន្ធរបស់សត្វទាំងនោះ។

សម្រាប់ការចាប់ជាលក្ខណៈទ្រង់ទ្រាយតូចគេអាចយកអំបិលទៅរោយពីលើដីដែលសត្វ razorfish រស់នៅបន្ទាប់មកវានឹងចេញមកខាងលើជាហេតុធ្វើអោយយើងអាចចាប់វាបានស្រួលក៏ប៉ុន្តែសម្រាប់ការចាប់ពួកវាដែលមានមាឌធំនោះ ទាល់តែវេទនាបែបនេះហើយទើបអាចចាប់វាបាន។

សូមទស្សនាខ្សែរវីដេអូខាងក្រោម៖

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *