ទើបតែកើតបានមួយអាទិត្យ មិនគួរមានរឿងអញ្ចឹងកើតឡើង ទេលោកអើយ

ទារកអភ័ព្ទត្រូវបានគេប្រទះឃើញស្លាប់អណ្តែតនៅក្នុងទឹកស្ទឹងនៅចំណុចច្រាំងស្ទឹងក្រោមស្ពានថ្មថ្មី ទល់មុខឈាងខាងត្បួងសាលាខេត្តពោធិ៍សាត់ ស្ថិតក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កាលពីរសៀលថ្ងៃទី 15 ខែតុលា ឆ្នាំ 2016 ម្សិលមិញនេះ ដែលបានបង្ករការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

2016-10-16_082712

សាកសពមានសភាពស្អយរលួយមើលពុំយល់ដែលត្រូវបានគេជឿថាយ៉ាងហោចណាស់ក៏មានអាយុបាន 7 ថ្ងៃដែរហើយត្រូវម្តាយចិត្តអម្រិយយកទៅបោះចោលនៅទៅនោះ។

ជុំវិញករណីនេះទារកដែលគេបានប្រទះឃើញនេះ ត្រូវបានសមត្ថកិច្ចបានចាត់ចែកយកសពទៅបញ្ចុះ ហើយសមត្ថកិច្ចនឹងវែងកមុខម្តាយដើម្បីយកមកផ្តន្ទាទោស៕

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.