ប្លែកៗ , ប្តីប្រពន្ធជនជាតិចិន មួយគូរច្នៃបង្កើតរទេះអូសដោយសុនខ ជំនួសម៉ាស៊ីន

ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

ចិន៖ អ្នកប្រហែលជាធ្លាប់ឃើញអ្នកដែលរស់នៅលើតំបន់ប៉ូលដែលមានអាកាសធាតុត្រជាក់ប្រើប្រាស់សត្វសុនខដើម្បី ជាមធ្យោបាយធ្វើដំណើរហើយ តែកាលពីថ្មីៗនេះវាបានកើតឡើងនៅក្នុងប្រទេសចិន។

ប្តីប្រពន្ធចំណាស់មួយគូរនេះមិនត្រូវបានបញ្ចេញឈ្មោះអោយដឹងនោះទេ តែពួកគាត់ទាំងពីរនាក់នេះជាប្រជាជនដែលរស់នៅទីក្រុង Yiwu ខេត្ត Zhejiang ដែលបានប្រើប្រាស់សត្វសុនខពីរក្បាល ដើម្បីអូសរទេះរបស់ពួកគេជំនួស ការប្រើប្រាស់យាន្តយន្ត។

នៅលើរទេះច្នៃមួយនេះគេបានឃើញមានឆ្នាំង ហើយនិងកាបូប ជាពិសេសនោះគឺមានសត្វសុខនមួយក្បាលទៀតផង ដែលទំនងជាទុកសម្រាប់ដោះដូរពេលសុនខផ្សេង ហត់អស់កម្លាំង។

រទេះនេះបានបង្កើតឡើងដោយបុរសជាប្តីដែលគេជឿថា គាត់មានបញ្ហាសុខភាពដោយមិនអាចដើរបាន ហើយកាលមុនធ្លាប់ជិះម៉ូតូ scooters ម្តងដែរ តែដោយសារគ្មានលទ្ធិភាពទិញថ្មីក៏សម្រេចចិត្តធ្វើបែបនេះតែម្តងទៅ៕

Loading...
Load More Related Articles