កន្លែងអច្ឆរិយៈទាំង 6 របស់ប្រទេសឥណ្ឌាដែលអ្នកគួរតែទៅទស្សនានៅថ្ងៃណាមួយ

ប្រទេសឥណ្ឌាគឺជាដែនដីដែលសំបូរទៅដោយ អច្ឆរិយៈស្ថាប័ត្យកម្ម ធម្មជាតិ និង កន្លែងចំឡែកៗជាច្រើនតួយ៉ាងដូចជាទីកន្លែងអច្ឆរិយៈ ទាំង៨ កន្លែងខាងក្រោមដែលត្រូវបានអ្នកទេសចរណ៏គ្រប់គ្នា បានដាក់ឈ្មោះថាជាទីកន្លែង ក្នុងមួយជីវីត មនុស្សគួរទៅទស្សនាទីនេះ បានម្តង។

១. ដានដាការ៉ានយ៉ា ឫមានន័យថា “ព្រៃទារុណកម្ម”

ព្រៃនេះជាព្រៃដែលមានវិញ្ញាណសណ្ឋិត នេះបើតាមជំនឿរបស់អ្នកកាន់សាសនា នៅទៅនេះ ហើយវាក៏ត្រូវបានគេស្គាល់ដែលថាជាទីកន្លែងដែលធ្លាប់មានប្រារព្ធពិធីសាសនាបែប ហិណ្ឌូ ច្រើនជាងគេនៅក្នុងប្រទេសនេះ។

២. ជ្រលងជួរភ្នំ ហិម៉ាល័យ

ជួរភ្នំនេះ មានឈ្មោះល្បីល្បាញជាយូរមកហើយ ដោយសារតែកំពស់ដ៏ខ្ពស់ និងមានជ្រលងជាច្រើនដែលបណ្តាលចិត្តអោយអ្នកឡើងភ្នំ ហ៊ានផ្សងនឹងគ្រោះថ្នាក់ដើម្បីតែឡើងអោយបានដល់កំពូលភ្នំនេះ។ វាក៏ជាទីកន្លែងដែលក្នុងមួយជីវិតនេះ គួរតែបានឃើញម្តងដែរ។

៣. រ៉ូបគុណ ឫមានន័យថា “បឹងឆ្អឹងខ្មោច”
ដោយសារតែចំនួនគ្រោងឆ្អឹងមនុស្ស ដែលបន្សល់ទុកនៅបាតបឹងនេះ មានចំនួនច្រើនលើសលុប បានធ្វើអោយទីនេះប្រែក្លាយជាទីកន្លែងដែលស្រួញស្រាញ បំផុត ក្នុងការទស្សនា។

៤. ជំរុំ បាងហ្កា (ជាជំរុំដែលមានវិញ្ញាណសណ្ឋិត)

ជំរុំនេះ ត្រូវបានជនជាតិឥណ្ឌាគោរពកោតខ្លាចជាងគេក្នុងចំណោម ទីកន្លែងទាំង១៥ទីតាំងដែលមានវិញ្ញាណលងបន្លាចជាងគេ ហើយទីនេះមានឈ្មោះល្បីដោយសារតែ ប្រវត្តិនៃការដួលរលំនៃសំណង់នៅទីនេះ ហើយវាក៏ជាទីកន្លែងដែលអ្នកទេសចរណ៏អាចគយគន់ទាំងថ្ងៃរះ និងថ្ងៃលិច បានយ៉ាងមនោរម្យ។

៥. ដីសណ្តរ សាន់ដាបាន និងព្រៃកោងកាង

ព្រៃកោងកាង ដែលដុះលើដែនដីសណ្តរ នៅទីនេះ គឺជាព្រៃកោងកាង ដែលធំជាងគេនៅលើពិភពលោក ដូចនេះមានអ្នកទេសចរណ៏ និងអ្នកស្រាវជ្រាវជាច្រើនដែលបានទៅកំសាន្តនៅទីនេះ។

៦. កោះ បារ៉ែន និង ភ្នំភ្លើង

កោះបារ៉ែន ជាកោះតែមួយគត់នៅក្នុងភូមិភាគអាស៊ីខាងត្បូង ដែលមានភ្នំភ្លើងកំពុងបន្តសកម្មភាពផ្ទុះ ជាបន្តបន្ទាប់ ដែលចុងក្រោយផ្ទុះក្នុងឆ្នាំ ២០១១។

តើទីតាំងណាមួយដែលអ្នកចង់ទៅបំផុត!!??

Loading...

ស្ត្រីម្នាក់បិះខ្វាក់ភ្នែកដោយសារគូសរោមចិញ្ចើម! នារីៗគួរប្រយ័ត្ន

ការពិសោធន៏ដ៏ចំឡែករបស់ប្រទេសរុស្ស៊ី លើមនុស្សប្រុស5នាក់ ដោយមិនអោយពួកគេដេកចំនួន30ថ្ងៃ លទ្ធផលគួរអោយរន្ធត់

ព្រោះគ្មានជម្រើស បុរសជនជាតិបង់ក្លាដេសម្នាក់ គាត់សុខចិត្តយកជីវិតទៅលេងសើចជាមួយនឹងលូទឹកស្អុយ

រៀបការជាមួយគ្នារាប់ឆ្នាំទើបដឹងថាប្រពន្ធជាស្រីបិសាច! រកឃើញភុស្តតាងស្តែងៗ

ប្រទះឃើញប៉ូលិសម្នាក់កំពុងឈរហាលភ្លៀងនៅតាមផ្លូវ ពេលយកឆ័ត្រទៅបាំងអោយទើបដឹងការពិត

កន្លែងកំសាន្តទាំង 6 ដែលមានគ្រោះថ្នាក់ជាងគេនៅលើពិភពលោក

Leave a Reply

Your email address will not be published. Required fields are marked *