បណ្តោយកូនអោយលេងទឹកក្នុងពាងតែម្នាក់ឯង មួយសន្ទុះស្រាប់តែឃើញលង់ស្លាប់

ក្មេងប្រុសម្នាក់បានលង់ទឹកពាងស្លាប់ក្នុងខណៈពេលដែលឳពុកម្តាយរបស់គេមិនបានមើលត្រឹមតែមួយពព្រិចភ្នែកសោះ។ ហេតុការណ៏នេះបានកើតឡើងកាលពីវេលាថ្ងៃត្រង់នៅថ្ងៃទី 24 ខែតុលា ឆ្នាំ 2016 នេះនៅភូមិក្តីចាស់ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានអោយដឹងថា នៅថ្ងៃកើតហេតុម្តាយឳពុក ក្មេងប្រុសអាយុ 1 ឆ្នាំដែលមានឈ្មោះ ហ៊ុន វិរៈបុត្រ  នេះរវល់ខ្លាំងណាស់ ដោយអោយកូនចូលលេងក្នុងទឹកពាងដូចសព្វដង តែនៅពេលដែលបាត់កូនរកមិនឃើញពេលទៅមើលក្នុងពាងស្រាប់តែឃើញស្លាប់តែម្តង។

ក្រោយពេលដែលអ្នកជំនាញធ្វើការត្រួតពិនិត្យទៅឃើញថាគ្មានស្លាកស្នាមអ្វីប្លែក៏ប្រគល់ជូនក្រុមគ្រួសារដើម្បីចាត់ចែងធ្វើពិធីបុណ្យតាមប្រពៃណី៕

2016-10-25_132348

2016-10-25_132335

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.