Home ជីវិតនិងសង្គម ជនជាតិម៉ាយ៉ាន (Mayans) បានធ្វើអ្វីទៅលើធ្មេញរបស់ពួកគេ តាមពិតទៅគឺឡូយម្យ៉ាងដែរ !

ជនជាតិម៉ាយ៉ាន (Mayans) បានធ្វើអ្វីទៅលើធ្មេញរបស់ពួកគេ តាមពិតទៅគឺឡូយម្យ៉ាងដែរ !

ប្រជាជាតិម៉ាយ៉ាន(Mayans)ជាជនជាតិបុរាណដែលតែងតែធ្វើអោយយើងចង់សិក្សាស្រាវជ្រាវព្រោះតែភាពអស្ចារ្យនៃសំណង់ឯក និងសមិទ្ធផលជាច្រើនទៀត។

សំណង់ពីរ៉ាមីតដ៏មហិមារបស់អំបូរជនជាតិនេះមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ តែនៅតែមានសក្តានុពលលើភាពល្អឆើតឆាយរបស់វាទៀត។ ហើយវាជាការពិតណាស់ដែលថានេះជាវីរះកម្មសំណង់ថ្មដែលហួសពីសមត្ថភាពរបស់មនុស្សសម័យថ្មីនេះទៅទៀត។

ប៉ុន្តែអ្នកជឿទេថា ជនជាតិម៉ាយ៉ានក៏មានការប្រតិបត្តិនូវវិជ្ជាទន្តពេទ្យធ្មេញរបស់ពួកគេដែរនោះ? ពិតណាស់ចំណុចនេះ យើងមិនមែននិយាយពីការដាំបង្គោលធ្មេញក្នុងឆ្អឹង រឺក៏ ស្រោបធ្មេញដោយសេរ៉ាមិច ឡើញ ប៉ុន្តែយើងនិយាយពីការបណ្តុះគ្រឿងប្រភេទផ្សេង។ តាមការពិតវាជា ការបណ្តុះបង្គោលសំរាប់ដាក់ត្បូងទៅវិញទេ។

បុរាណវត្ថុវិទូបានជីកកកាយភស្តុតាងដែលថា ជនជាតិម៉ាយ៉ាន បានទៅជួបពេទ្យធ្មេញដើម្បីបោះបង្គោលសំរាប់ដាក់ត្បូងលើធ្មេញរបស់ពួកគេ អាស្រ័យលើឋានះរបស់ពួកគេ។

ការបំពាក់ត្បូងទាំងនេះលើធ្មេញរបស់ពួកគេគឺមើលទៅឡូយស្អាតដែរ អ្នកអាចស្រមៃមើលថាពួកគេត្រូវរងការឈឺចាប់កំរិតណាទំរាំអាចដាក់ត្បូងលើធ្មេញរបស់ពួកគេបាន។ វាដូចជាមិនមានហេតុផលអ្វីដែលបង្ហាញថាហេតុអ្វីជនជាតិម៉ាយ៉ានត្រូវមានដាំត្បូងលើធ្មេញរបស់ពួកគេឡើយក្រៅពីដើម្បីសោភណភាពស្រស់ស្អាតនាសម័យនោះ។

នាពេលបច្ចុប្បន្ននេះ ដើម្បីអាចដាំត្បូងដ៏ស្រស់ស្អាតលើធ្មេញរបស់យើងបាននោះ ពេទ្យធ្មេញត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការខួងរន្ធលើធ្មេញដោយមិនអោយមានការបែកបាក់ខូចខាតធ្មេញ រឺក៏អាំចប៉ះពាល់ដល់សសៃរប្រសាទទៀតផង។

វាជាការពិតណាស់ដែលថានាសម័យនោះមិនមានអគ្គិសនីទេ ដូចនេះពេទ្យធ្មេញជនជាតិម៉ាយ៉ានទាំងនោះត្រូវប្រើត្បូងដែលមានចុងរឹងស្រួចដើម្បីខួងរន្ធលើធ្មេញ។ អ្នកវិទ្យាសាស្រ្តជឿជាក់ថាពួកជនជាតិម៉ាយ៉ាននេះអាចប្រើឧសថបុរាណដូចជាមើម ស្លឹក សំបកឈើជាដើម ដើម្បីកាត់បន្ថយការឈឺចាប់នៅពេលដែលគេបំពាក់ត្បូងទាំងនេះទៅលើធ្មេញអោយចំ កន្លែង។

ពួកយើងមិនប្រាកដទេថាហេតុអ្វីបានជាការនិយមបែបនេះមិនបន្តមកដល់បច្ចុប្បន្ននេះ ប៉ុន្តែតើអ្នកអាចហ៊ានសាកល្បងជាមួយនឹងទន្តពេទ្យម៉ាយ៉ានដែរទេ?

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *