Home ជីវិតនិងសង្គម កន្លែងកំសាន្តទាំង 6 ដែលមានគ្រោះថ្នាក់ជាងគេនៅលើពិភពលោក

កន្លែងកំសាន្តទាំង 6 ដែលមានគ្រោះថ្នាក់ជាងគេនៅលើពិភពលោក

នៅលើពិភពលោកមានកន្លែងកំសាន្តច្រើនណាស់ ហើយកន្លែងខ្លះវាស្រស់ស្អាតហើយយើងអាចធ្វើដំណើរទៅមកស្រួលផងដែរ តែកន្លែងកំសាន្តខាងក្រោមទាំងនេះវិញវាមិនដូចច្នោះឡើយ ហើយវាអាចនឹងគ្រោះថ្នាក់ទៀតផង។

១). ប្រហោងខៀវនៅប្រទេសបេលី

វាមានទីតាំងស្ថិតនៅចំណាយប្រមាណជា 100 គីឡូម៉ែត្រពីឆ្នេរនៃប្រទេសបេលី។ វាគឺជារូងទឹកដែលអ្នកស្រាវជ្រាវជឿថាវាមានទំហំធំជាងគេ។ ទឹកនៃរណ្តៅនេះមានពណ៌ខៀវគួរអោយស្រស់ស្អាតមែនទែន។ វាបានលាតសន្ធឹងប្រវែង 300 ម៉ែត្រហើយនិងជម្រៅ 125 ម៉ែត្រ។ វាត្រូវបានកើតឡើងដោយសារតែថ្មកំបោរហើយឥឡូវនេះវាបានក្លាយជាតំបន់ទេសចរណ៍មួយផងដែរ។

២).អណ្តូងចាខូប រដ្ឋតិចសាស់ សហរដ្ឋអាមេរិក

អ្នកប្រហែលជាធ្លាប់បានអាននូវអត្ថបទមុនៗហើយអំពីរវា។ អណ្តូងនេះមានទឹកថ្លាយង់ហើយបើសិនជាអ្នកចោលកន្ទុយភ្នែកទៅខាងក្រោមនោះនឹងកាន់តែអស្ចារ្យ។ វាមានជម្រៅត្រឹមតែ​ 10 ប៉ុននោះក៏ប៉ុន្តែវាពិតជាគ្រោះថ្នាក់ខ្លាំងណាស់។ អណ្តូងនេះបានសម្លាប់មនុស្សច្រើនជាង 300 នាក់មកហើយ។

៣). បឹងមីឈីងហ្គេន 

បឹងមួយនេះបានឆក់យកជីវិតមនុស្សរាប់មិនអស់ឡើយ។  វាស្ថិតនៅភាគខាងលិច នៃមហាហាសមុទ្រអាត្លង់ទិចខាងជើង។ នៅពេលដែលយន្តហោះឬនាវាបើកឆ្លងកាត់នោះនឹងបាត់ខ្លួនដោយគ្មានមូលហេតុ។ តើអ្នកមិនជឿមែនទេ? វាគឺជាការពិត។ កាលពីមុនវាជាតំបន់អាថ៌កំបាំង ក៏ប៉ុន្តែក្រោយមកអ្នកស្រាវជ្រាវបានវិភាគរូបថតដែលបានមកពីផ្កាយរណបមកឃើញថាវាមានពពកជាច្រើននៅពីលើនោះ។ ពួកអ្នកស្រាវជ្រាវទាំងនោះបានសន្និដ្ឋានថាវាគឺជាខ្យល់ព្យុះ។ គេបានរកឃើញថាខ្យល់ព្យុះដែលនៅទីនោះមានល្បឿនរហូតដល់ទៅ 270 គីឡូម៉ែត្រក្នុងមួយម៉ោងឯណោះ ដែលកម្លាំងខ្យល់នេះវាបានធ្វើអោយមានទឹករលកបានកម្ពស់ជាង 13 ម៉ែត្រ។

៤). បឹងកាបូននៅប្រទេសតង់ហ្សានី

ដោយសារតែជាតិអាល់កាឡាំងបានធ្វើអោយបឹងនេះមានជាតិប្រៃហើយនិងមានពណ៌ក្រហមដូចជាឈាមអញ្ចឹង។ កម្តៅទឹកនៅទីនោះមានសីតុណ្ហភាពជាធម្យមគឺ 50 អង្សារសេដែលវាជាកម្រិតមួយដែលវាពិតជាមិនអាចអោយជីវិតរស់នៅបានឡើយ។

៥). រណ្តៅខៀវ នៅទីក្រុងដាហាប នៃប្រទេសអេហ្ស៊ីប

រណ្តៅខៀវនេះវាគឺជារណ្តៅមួយក្នុងចំណោមរណ្តៅជាច្រើនដែលមានគ្រោះថ្នាក់នៅលើពិភពលោក។ វាមានជម្រៅច្រើនជាង 121 ម៉ែត្រហើយនិងមានអ្នកមុជទឹកបានចុះទៅដល់បាតរបស់វាជាច្រើននាក់ផងដែរ។អ្នកជំនាញខាងមុជទឹកបានអោយដឹងថាអ្នកមុជទឹកភាគច្រើនដែលបានស្លាប់គឺបណ្តាលមកពីខ្វះខ្យល់ដកដង្ហើម ហើយពួកគេបានធ្លាក់ចូលទៅក្នុងតំបន់ដែលមានជាតិអាសូត។

៦). បឹងពុលនៅសហរដ្ឋអាមេរិក

បឹងមួយនេះគេស្គាល់វាថាជាបឹងហសស៊ូ ដែលវាបានបញ្ចេញនូវឧស្ម័នពុលជាច្រើនចេញមកពីស្នាមប្រេះដែលនៅខាងបាតរបស់វា។ មិនថាតែសត្វប៉ុននោះទេដែលបានស្លាប់ដោយសារតែបឹងមួយនេះ តែមនុស្សយើងកន្លងមកក៍បានបាត់បង់ជីវិតផងដែរដោយសារតែស្រូបនូវឧស្ម័នពុលរបស់វា។

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *