Home ជីវិតនិងសង្គម ប្រទះឃើញប៉ូលិសម្នាក់កំពុងឈរហាលភ្លៀងនៅតាមផ្លូវ ពេលយកឆ័ត្រទៅបាំងអោយទើបដឹងការពិត

ប្រទះឃើញប៉ូលិសម្នាក់កំពុងឈរហាលភ្លៀងនៅតាមផ្លូវ ពេលយកឆ័ត្រទៅបាំងអោយទើបដឹងការពិត

ប្តីប្រពន្ធពីរនាក់បានប្រទះឃើញប៉ូលិសម្នាក់កំពុងតែឈរហាលភ្លៀងនៅលើផ្លូវស្មានតែមានរឿងអីតាមពិតគាត់កំពុងតែជួយសត្វអណ្តើកមួយក្បាលសោះ។

អ្នកស្រី Carolyn B. R. Hammett បានធ្វើដំណើរតាមរថយន្តជាមួយនឹងប្តីរបស់គាត់ទៅផ្ទះនៅតំបន់ Greenbelt នៃរដ្ឋ Maryland សហរដ្ឋអាមេរិក ហើយក៍បានប្រទះឃើញប៉ូលិសម្នាក់កំពុងតែទទឹកសើមជោគខ្លួនតែម្តង។គាត់បានប្រទះឃើញគាត់នៅថ្ងៃរសៀល។

ពួកគាត់បានឆ្ងល់ខ្លាំងណាស់អំពីថាតើប៉ូលិសនោះកំពុងធ្វើអ្វីដោយទឹកមុខរបស់គាត់ញញឹមរហូត។ នៅមុនដំបូងអ្នកស្រីបានងឿងឆ្ងល់ផងដែរអំពីឥរិយាបថដ៍មិនធម្មតានេះ។

អ្នកស្រីបានសន្មត់ថាគាត់(ប៉ូលិស)នៅទីនោះដើម្បីប្រាប់ពីអ្នកបើកបរអំពីគ្រោះថ្នាក់នៃទឹកជន់លិចដែលមាននៅខាងមុខ តែការប៉ាន់ស្មាននេះខុសទាំងស្រុង។

តាមពិតទើបដឹងថាគាត់កំពុងតែព្យាយាមជួយសត្វអណ្តើកមួយក្បាលដើម្បីកុំអោយមានគ្រោះថ្នាក់ពីសំណាក់អ្នកបើកបរទាំងឡាយ។ ឃើញដូចច្នោះប្តីរបស់អ្នកស្រី Carolyn បានចេញពីរថយន្តហើយយកឆ័ត្រទៅបាំងអោយប៉ូលិសរូបនោះ។

រឿងរ៉ាវនេះបានធ្វើអោយមានការជជែកពិភាក្សាផងដែរអំពីសមត្ថកិច្ចចិត្តធម៌ដែលរូបគាត់សុខចិត្តរងាញាក់ទទឹកខ្លួនជោគដើម្បីការពារសត្វអណ្តើកមួយក្បាល៕

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *