Home ជីវិតនិងសង្គម រៀបការជាមួយគ្នារាប់ឆ្នាំទើបដឹងថាប្រពន្ធជាស្រីបិសាច! រកឃើញភុស្តតាងស្តែងៗ

រៀបការជាមួយគ្នារាប់ឆ្នាំទើបដឹងថាប្រពន្ធជាស្រីបិសាច! រកឃើញភុស្តតាងស្តែងៗ

បុរសជនជាតិរុស្ស៊ីម្នាក់បានដើរទៅសួនច្បារបស់គាត់ក្នុងគោលបំណងដើម្បីដាំដើមដំឡូង តែចៃដន្យគាត់បានជួបរឿងរ៉ាវដែលធ្វើអោយរូបគាត់ស្ទើរលោះព្រលឹង នៅពេលដែលគាត់បានរកឃើញមានឆ្អឹងមនុស្សកប់នៅក្នុងដី។ អ្វីដែលគាត់តែព្រឺរោមលើសកម្រិតនោះនៅពេលដែលប្រពន្ធរបស់គាត់បានប្រាប់ពីរឿងរ៉ាវដែលបានកើតមានឡើង។

ស្ត្រីជាប្រពន្ធដែលគេពុំបានស្គាល់ឈ្មោះកំពុងតែមានបញ្ហាបន្ទាប់ពីគាត់បានសារភាពប្រាប់ទៅកាន់ប្តីរបស់គាត់ដែលបានរកឃើញឆ្អឹងលលាដ៍ក្បាលនៅក្នុងសួនច្បារដោយហេតុថាវាគឺជាឆ្អឹងរបស់ប្តីដើមរបស់គាត់។

យោងតាមរបាយការណ៏បានអោយដឹងថាស្ត្រីជាប្រពន្ធពុំមានការភ្ញាក់ផ្អើលអ្វីឡើយចំពោះប្តីក្រោយរបស់គាត់ហើយថែមទាំងនិយាយលួងលោមប្តីរបស់គាត់ផងដែរថាកុំអោយព្រួយបារម្ភអ្វី។

ស្ត្រីជាប្រពន្ធបានប្រាប់ពីរឿងរ៉ាវលម្អិតពីរបៀបដែលគាត់បានសម្លាប់ប្តីដើមហើយបានយកសាកសពទៅកប់នៅក្នុងសួនច្បារនៅភូមិ Luzino តំបន់ Omsk  នៃតំបន់ ស៊ីបេរី នៅប្រទេសរុស្ស៊ី។

ប្រភពពីវ៉េបសាយបរទេសបានអោយដឹងផងដែរថា ស្ត្រីជាប្រពន្ធបានយកញញួរវាយសម្លាប់ប្តីរបស់គាត់កាលពី ២១ ឆ្នាំមុន បន្ទាប់ពីរស់នៅមិនចុះសម្រុងនឹងគ្នា។ គាត់បានព្រលះសាកសពហើយកប់នៅក្នុងសួនច្បារតែម្តង។

ស្ត្រីជនជាប់ចោទបាននិយាយផងដែរថាគាត់ធ្វើនេះដើម្បីការពារខ្លួនតែប៉ុននោះព្រោះកាលនោះប្តីគាត់ផឹកស្រាស្រវឹងហើយមកវាយគាត់មុនទើបគាត់ទ្រាំមិនបានរហូតឈានដល់ថ្នាក់នេះ។

បន្ទាប់ពីការធ្វើអំពើរឃាតកម្មនេះគាត់បានធ្វើជាប្តីរបស់គាត់ទៅធ្វើការហើយលែងត្រឡប់មករកគាត់វិញ ទោះជាយ៉ាងណារឿងរ៉ាវនេះបានបែកការណ៍បន្ទាប់ពីរៀបការប្តីក្រោយ។

ស្ត្រីជាប្រពន្ធដែលគ្រប់គ្នាហៅថាជាស្រីបិសាចចិត្តពិសរូបនេះត្រូវបានគេរំពឹងថាអាចនឹងទទួលទោសជាប់ពន្ធធនាគារយៈពេលដប់ឆ្នាំចំពោះការប្រព្រឹត្តអំពើរសាហាវយង់ឃ្នងរកលេខដាក់គ្មាននេះ៕

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *