ព្រោះគ្មានជម្រើស បុរសជនជាតិបង់ក្លាដេសម្នាក់ គាត់សុខចិត្តយកជីវិតទៅលេងសើចជាមួយនឹងលូទឹកស្អុយ

មិនមែនគ្រប់គ្នាសុទ្ធតែមានសំណាងបានរស់នៅមានសេចក្តីសុខហើយនិងមានជីវិតល្អប្រសើរនោះទេ។ មានពេលខ្លះនៅពេលដែលយើងគ្មានជម្រើសនោះយើងនឹងធ្វើអ្វីៗដើម្បីអោយតែបានម្ហូបដើម្បីចិញ្ចឹមក្រពះ ទោះបីជាការងារនោះវាមានគ្រោះថ្នាក់យ៉ាងណាក្តី។ ហើយនេះវាបានកើតឡើងទៅលើប្រជាជននៅលើពិភពលោកដែលបានរួមបញ្ចូលទាំងបុរសជនជាតិបង់ក្លាដេសម្នាក់នេះដែរ។

បុរសវ័យចំណាស់ម្នាក់នេះគាត់ធ្វើការជាអ្នកលាងសម្អាតបំពង់បង្ហូរទឹកស្អុយ។ គាត់ត្រូវយកខ្លួនរបស់គាត់ទៅត្រាំជាមួយនឹងទឹកដ៍សែនស្មោគគ្រោកនោះស្ទើររាងរាល់ថ្ងៃដើម្បីអាចទាញយកកាកសំណល់ឬសំរាមដែលជាប់ស្ទះនៅក្នុងបំពង់បង្ហូរទឹក។

គាត់មិនត្រូវបានគេផ្តល់អោយនូវឧបករណ៍ទំនើបឬដើម្បីការពារខ្លួនអ្វីឡើយ។ គាត់ចុះចូលក្នុងទឹកស្អុយនោះទាំងឆៅៗតែម្តង។ នៅមុនពេលដែលគាត់ច្រមុជចូលទៅក្រោមគាត់ត្រូវចំណាយពេលបន្តិចដើម្បីដកដង្ហើមវែងៗដើម្បីស្រូបខ្យល់អុកស៊ីសែន។

ការងារនេះគាត់បានទទួលប្រាក់ចំណូលត្រឹមតែ ៨ ដុល្លាសហរដ្ឋអាមេរិកប៉ុននោះក្នុងមួយថ្ងៃ។

បើសិនជាគ្មានគាត់នោះទេប្រាកដជាលំបាកហើយព្រោះថាការងារនេះពុំសូវមានអ្នកចង់ធ្វើឡើយ ហើយបើសិនជាគេមិនបានកាយកាកសំណល់ទេ នៅពេលដែលមានភ្លៀងធ្លាក់វានឹងបង្ករអោយមានជាអ្នកជំនន់។

នៅពេលដែលមានគេសួរលោកអំពីរបទពិសោធន៍នៃការងារដែលគាត់កំពុងធ្វើ លោក ប៊ីនូដ ឡាហូត បាននិយាយរៀបរាប់ថាខ្លួនរបស់គាត់មានធុំខ្លិនទឹកស្អុយបន្ទាប់ពីគាត់បំពេញកាតព្វកិច្ចពេលពេញមួយថ្ងៃ។

គាត់បាននិយាយទាំងក្រៀមក្រំថាគាត់គ្មានជម្រើសឡើយ គាត់គ្រាន់តែបានដឹងថាថ្ងៃស្អែកគាត់ត្រូវក្រោកឡើងទៅធ្វើការ។ ការងារដ៍គ្រោះថ្នាក់នេះកំពុងតែរង់ចាំរូបលោក។

គួរបញ្ជាក់ផងដែរថាយោងតាមរបាយការណ៍មួយបានអោយដឹងថាមានអ្នកធ្វើការជាអ្នកកាយកាកសំណល់ប្រហែលជា ១០០ នាក់នៅប្រទេសបង់ក្លាដេសបានស្លាប់ជារៀងរាល់ឆ្នាំដោយសារតែកត្តាលង់ទឹកហើយនិងមានបញ្ហាសុខភាព៕

Loading...

ស្ត្រីម្នាក់បិះខ្វាក់ភ្នែកដោយសារគូសរោមចិញ្ចើម! នារីៗគួរប្រយ័ត្ន

ការពិសោធន៏ដ៏ចំឡែករបស់ប្រទេសរុស្ស៊ី លើមនុស្សប្រុស5នាក់ ដោយមិនអោយពួកគេដេកចំនួន30ថ្ងៃ លទ្ធផលគួរអោយរន្ធត់

ព្រោះគ្មានជម្រើស បុរសជនជាតិបង់ក្លាដេសម្នាក់ គាត់សុខចិត្តយកជីវិតទៅលេងសើចជាមួយនឹងលូទឹកស្អុយ

រៀបការជាមួយគ្នារាប់ឆ្នាំទើបដឹងថាប្រពន្ធជាស្រីបិសាច! រកឃើញភុស្តតាងស្តែងៗ

ប្រទះឃើញប៉ូលិសម្នាក់កំពុងឈរហាលភ្លៀងនៅតាមផ្លូវ ពេលយកឆ័ត្រទៅបាំងអោយទើបដឹងការពិត

កន្លែងកំសាន្តទាំង 6 ដែលមានគ្រោះថ្នាក់ជាងគេនៅលើពិភពលោក

Leave a Reply

Your email address will not be published. Required fields are marked *