Home ជីវិតនិងសង្គម ការពិសោធន៏ដ៏ចំឡែករបស់ប្រទេសរុស្ស៊ី លើមនុស្សប្រុស5នាក់ ដោយមិនអោយពួកគេដេកចំនួន30ថ្ងៃ លទ្ធផលគួរអោយរន្ធត់

ការពិសោធន៏ដ៏ចំឡែករបស់ប្រទេសរុស្ស៊ី លើមនុស្សប្រុស5នាក់ ដោយមិនអោយពួកគេដេកចំនួន30ថ្ងៃ លទ្ធផលគួរអោយរន្ធត់

នៅក្នុងឆ្នាំ 1940 អ្នកវិទ្យាសាស្រ្តមួយក្រុមរបស់ប្រទេសរុស្ស៊ី បានធ្វើការពិសោធន៏មួយដ៏ ចំឡែក ដោយអោយមនុស្សប្រុស5នាក់ ដែលត្រូវបានគេជ្រើសរើសចេញពីក្រុមអ្នកទោស ដោយសន្យាដោះលែងពួកគេ បើពួកគេអាចទ្រាំមិនដេក រយៈពេល 30ថ្ងៃបាន។ នាពេលនោះ មិនមានការយល់ដឹងច្រើនទេពី ការដេកលង់លក់តាមបែបវិទ្យាសាស្រ្ត និងការមិនដេកដោយប្រើប្រាស់ថ្នាំ។ អ្នកទោសទាំង 5នាក់នោះបានយល់ព្រមទទួលយកការពិសោធន៏នេះ ជាថ្នូរនឹងការលើកលែងទោសអោយពួកគេ។

អ្នកវិទ្យាសាស្រ្តបានប្រាប់ទៅអ្នកទោសទាំង 5នាក់នោះថា “អ្នកទាំងអស់គ្នា នឹងមានសេរីភាពភ្លាមក្រោយពីអ្នកអាចមិនដេកបានតាមការកំណត់ 30ថ្ងៃ។” អ្នកវិទ្យាសាស្រ្តក៏មិននឹកស្មានថាការពិសោធន៏នេះ វាអាចផ្តល់នូវរឿងរ៉ាវគួរអោយរន្ធត់បែបនេះឡើយ។

ការពិសោធន៏ដោយមិនដេកបានប្រព្រឹត្តទៅ ដោយមានការប្រើប្រាស់ឧស្ម័នម្យ៉ាងដែលអាចធានាថា អ្នកទាំង5នាក់នោះមិនអាចដេកបានមែន។ អ្នកវិទ្យាសាស្រ្តបានព្យាយាមកំណត់បរិមាណរបស់ឧស្ម័ននេះអោយបានតិចបំផុត ហើយធ្វើការកត់ត្រានូវរាល់លទ្ធផលក្រោយពី ការប្រើប្រាស់ឧស្ម័ននោះ គ្រប់ពេល។

អ្នកវិទ្យាសាស្ត្របានរក្សា អ្នកទាំង5នោះ នៅក្នុងបន្ទប់បិទជិតមួយដែលមានបរិយាកាសមិនផ្លាស់ប្តូរ ហើយអាចបញ្ចូលឧស្ម័ននោះបានគ្រប់ពេល។ អ្នកទាំង5 ក៏មានបំពាក់នូវប្រដាប់ បញ្ជួនសំលេងដែលអាចជួយអោយពូកគេអាចរក្សាទំនាក់ទំនងសន្ទនាជាមួយអ្នកវិទ្យាសាស្រ្តបានផងដែរ។
បន្ទប់នោះក៏មានបង្គន់មួយផងដែរ និងទឹកប្រើប្រាស់គ្រប់គ្រាន់ គ្រែតូចគ្រប់សំរាប់អ្នកគ្រប់គ្នា ហើយនិងអាហារសំរាប់បរិភោគគ្រប់សំរាប់ក្នុងកំឡុងមួយខែនេះ។ ហើយក៏មានសៀវភៅ សំរាប់អ្នកទាំង5 នាក់ អានលេងដែរ។

ក្នុងពេលប៉ុន្មានថ្ងៃដំបូងមិនមានចំណុចគួរអោយកត់សំគាល់ឡើយ វាប្រព្រឹត្តទៅយ៉ាងរលូន ទាំងការគ្រប់គ្រង ការសន្ទនា និង ការផ្លាស់ទីរបស់អ្នកទាំង5 នោះ។

មិនយូរប៉ុន្មាន អ្នកវិទ្យាសាស្រ្តបានចាប់អារម្មណ៏ថា ការសន្ទនារវាងពួកគេនឹងអ្នកទាំង5នាក់នោះដូចជាចាប់ផ្តើមប្លែក ដោយសារតែអ្នកទាំង5នាក់នោះ ចាប់ផ្តើមនិយាយរំលឹកពីរបួសដំបៅដែលពួកគេធ្លាប់មានពីមុន ហើយអាកប្បកិរិយារបស់អ្នកទាំង 5ក៏មានការផ្លាស់ប្តូរដែរ ព្រោះពេលដែលនិយាយដាក់ប្រដាប់បញ្ជួនសំលេង ពួកគេនិយាយខ្សឹបៗហាក់ដូចជាខុសប្លែក ពីធម្មតា។ បន្ទាប់មកអ្នកទាំង5នាក់ ដែលកំពុងតែរស់នៅជុំគ្នា ក្នុងបន្ទប់តែមួយបែរជាមិនត្រូវរូវគ្នា ហើយមិននិយាយរកគ្នាដូចធម្មតាឡើយ។

នាថ្ងៃទីដប់នៃការស្នាក់នៅក្នុងបន្ទប់នោះ ដោយមិនដេក អ្នកទាំង5នាក់នោះ ចាប់ផ្តើមស្រែកដូចជាភ័យខ្លាចនឹងអ្វីម្យ៉ាង។ មានម្នាក់បានរត់ទៅរត់មក ហើយស្រែករហូតដល់ផុតសំលេងក្រោយពីស្រែកអស់ពេលប្រហែល 3ម៉ោង។

បន្ទាប់ពីនោះមក បន្ទប់នេះក៏ចាប់ផ្តើមស្ងាត់ឈឹង ហើយអ្នកទាំង5មិនមាននិយាយស្តីដូច ធម្មតាឡើយ ដូចនេះអ្នកវិទ្យាសាស្រ្តដូចជាចាប់ផ្តើមមានការព្រួយបារម្ភ។ អ្នកវិទ្យាសាស្រ្តបាននិយាយដោយប្រើ មេក្រូបន្លឺសំលេសខ្លាំងៗ ប៉ុន្តែអ្វីដែលពួកគេលឺត្រឡប់មកវិញគឺគួរអោយភ្ញាក់ផ្អើលបំផុត។ មានសំលេងនិយាយយ៉ាងស្ងប់ចេញមកថា៖ “ពួកយើងលែងចង់បានសេរីភាពហើយ !!!”

នាថ្ងៃទី 15 អ្នកវិទ្យាសាស្រ្តចាប់ផ្តើមបារម្ភកាន់តែខ្លាំង ហើយសំរេចបញ្ឈប់ការបាញ់បញ្ចូលឧស្ម័នចូលទៅក្នុងបន្ទប់ ហើយបញ្ចូលខ្យល់ធម្មតាវិញ ប៉ុន្តែអ្នកទាំងអស់គ្នាដែលនៅក្នុងបន្ទប់គ្នានោះបានសុំអោយបញ្ចូលឧស្ម័ននោះអោយពួកគេ ទៅវិញ។

អ្នកវិទ្យសាស្រ្តបានសំរេចចិត្តបញ្ឈប់ការពិសោធន៏នេះ ព្រោះគ្រប់យ៉ាងហាក់ដូចជាខុសពី ធម្មតាច្រើន ដូចនេះពួកគេត្រូវរៀបចំយកអ្នកទាំង5នាក់ចេញមកក្រៅពីបន្ទប់នោះវិញ។

នៅពេលដែលទាហានដែលទទួលភារៈកិច្ចនាំយកអ្នកទាំង5នាក់នេះមកដល់ ពួកគេបានមើលឃើញថាមានតែ 4នាក់ប៉ុណ្ណោះដែលនៅមានជីវិត។ អាហារដែលគេបានបញ្ជួនអោយពួកគេក៏នៅសល់ជាច្រើនថ្ងៃ។ គួរអោយរន្ធត់បំផុតនោះគឺ សាកសពដែលបានស្លាប់នោះ បានបាត់សាច់ត្រង់ដើមទ្រូងរបស់គេ ហើយក្រោយមកទើបរកឃើញថាវាបានចូលហើយស្ទះក្នុងលូទឹកទៅវិញ។ កងទ័ពដែលចូលទៅស្ទើរតែមិនហ៊ានចង់ចូលទៅលើកសាកសពនេះ។

ការពិសោធន៏បានឈានដល់លទ្ធផលដែលគួរអោយខ្លាចបំផុត ព្រោះរាងកាយរបស់អ្នកទាំងនោះ បានចាប់ផ្តើមចេញជាដំបៅដោយឯងៗ ហើយបាត់បង់សាច់និងស្បែកស្ងួត មើលទៅដូចជាបីសាចអញ្ចឹងដែរ។

នៅពេលដែលទាហានព្យាយាមចាប់ពួកគេចេញពីបន្ទប់នោះ មានម្នាក់បានខិតខំរើបំរះ មិនចង់ចេញមកហើយនិយាយថា៖ “ខ្ញុំមិនទៅណាឡើយ ហើយខ្ញុំនឹងនៅភ្ញាក់បែបនេះរហូត!!!”

យ៉ាងណាក្តីនេះជាការពិសោធន៏ដែលទទួលបានលទ្ធផលដ៏គួរអោយខ្លាចបំផុត។ រំពឹងថាមិនមានលទ្ធផលនៃការពិសោធន៏ណាបែបនេះទៀតឡើយ៕

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *