Home ជីវិតនិងសង្គម ស្ត្រីម្នាក់បិះខ្វាក់ភ្នែកដោយសារគូសរោមចិញ្ចើម! នារីៗគួរប្រយ័ត្ន

ស្ត្រីម្នាក់បិះខ្វាក់ភ្នែកដោយសារគូសរោមចិញ្ចើម! នារីៗគួរប្រយ័ត្ន

ពេលសព្វថ្ងៃនេះដោយសារតែការងារមានច្រើនហើយពេលមានតិចតួចជាហេតុធ្វើអោយនារីៗភាគច្រើនឆ្លៀតតុបតែងខ្លួនពេលកំពុងធ្វើដំណើរទៅធ្វើការ តែទម្លាប់មួយនេះវាពិតជាមានគ្រោះថ្នាក់ផងដែរបើសិនជាគ្មានការប្រុងប្រយ័ត្ន។

ជាក់ស្តែងស្ត្រីម្នាក់ដែលរស់នៅទីក្រុងបាងកកប្រទេសថៃបានជួបរឿងនឹកស្មានមិនដល់បន្ទាប់ពីនាងបានយកខ្មៅគូភ្នែកខណៈពេលកំពុងជិះតាក់ស៊ី ហើយស្រាប់តែតាក់ស៊ីដែលនាងកំពុងជិះនោះបុកជាមួយនឹងរថយន្តផ្សេងទៀត ហើយវាបានបណ្តាលអោយខ្មៅដៃនោះចាក់ចូលភ្នែកខាងឆ្វេងពេញមួយទំនឹងតែម្តង។

ករណីនេះបានកើតឡើងនៅលើផ្លូវមួយដែលគេស្គាល់ថាជា Din Daeng នៅពេលល្ងាច។ នារីវ័យខ្ទង់ 20 ឆ្នាំនេះមានការឈឺចាប់ខ្លាំងក្រៃលែង ហើយត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យផងដែរដើម្បីជួយសង្គ្រោះ។

គ្រូពេទ្យបានអោយដឹងថាស្ថានភាពរបួសមិនធ្ងន់ធ្ងរជាណាស់ណានោះទេ ហើយគេសង្ឈឹមថានារីរងគ្រោះអាចមើលឃើញវិញនាពេលឆាប់ៗនេះ៕

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *