ដោយសារតែមូលហេតុទាំងនេះហើយ ទើបសត្វមូសខាំអ្នកច្រើនជាងអ្នកដ៏ទៃ

Shared 24

តើអ្នកមានធ្លាប់ងឿងឆ្ងល់ដែរទេថាហេតុអ្វីបានជាមូសចូលចិត្តខាំអ្នកច្រើនជាងអ្នកដ៏ទៃ? វាគឺមកពីកត្តាជាច្រើន ហើយអ្នកក៏អាចជាមនុស្សដែលស្ថិតនៅក្នុងចំណោមនោះ។

ខាងក្រោមនេះជាហេតុផលដែលអ្នកស្រាវជ្រាវបានរកឃើញពីមូលហេតុដែលមូលចូលចិត្តខាំនណាម្នាក់ច្រើនខុសពីធម្មតា៖

Insert your ads code here

១). អ្នកទើបតែមកពីធ្វើការឬហាត់ប្រាណដែលបង្ករអោយរាងកាយរបស់អ្នកបញ្ចេញកម្តៅហើយនិងញើស ព្រោះថាសត្វមូសវាចូលចិត្តលក្ខខណ្ណបែបនេះ។

២).មកពីប្រភេទឈាម៖ ការសិក្សាបានរកឃើញថាអ្នកដែលមានប្រភេទឈាមអូ (O) គឺមានឱកាសច្រើនចំពោះការត្រូវសត្វមូសខាំ ខណៈដែលអ្នកមានប្រភេទឈាម A មានឱកាសតិចតួចប៉ុ​ននោះដែលត្រូវសត្វជញ្ជក់ឈាមនេះយាយី។

៣).អ្នកបញ្ចេញឧស្ម័នកាបូនិចច្រើនពេក៖ ការសិក្សាមួយផ្សេងទៀតបានរកឃើញថាសត្វមូសបានយកឧស្ម័នកាបូនឌីអុកស៊ីតនេះដើម្បីកំណត់ចំណាំនៃជនរងគ្រោះ។ វាអាចស្រូបចំណាយនេះបានរហូតដល់ 50 ម៉ែត្រឯណោះ។ នេះបានន័យថាបើសិនជាអ្នកបានបញ្ចេញនូវឧស្ម័នពុលខាងលើនេះសត្វមូសដែលនៅចម្ងាយពីរអ្នក 50 ម៉ែត្រក៏អាចរកឃើញអ្នកបានដែរ។ គេបានដឹងទៀតដែរថាមនុស្សណាមានមាឌធំគឺបញ្ចេញឧស្ម័ននេះច្រើនដូចច្នេះហើយទើបកុមារឬក្មេងតូចៗមិនសូវមានមូសខាំ។

៤). មកពីអ្នកញ៉ាំគ្រឿងស្រវឹង៖ និយាយអោយស្រួលស្តាប់ កាលណាផឹកគ្រឿងស្រវឹងនឹងធ្វើអោយយើងមានក្លិនខ្លួន ហើយក្លិននោះហើយវាជាអ្នកទាក់ទាញសត្វមូស។

 

ប្រែសម្រួលពី៖ វើលស៊ែរ

More Articles

Loading...