Home ជីវិតនិងសង្គម ពូជសត្វក្រពើរស្លូតបំផុតនៅអាហ្រ្វិក ក្មេងៗអាចប្រឡែងលេងជាមួយនឹងពួកវាដោយសេរី

ពូជសត្វក្រពើរស្លូតបំផុតនៅអាហ្រ្វិក ក្មេងៗអាចប្រឡែងលេងជាមួយនឹងពួកវាដោយសេរី

បាហ្សួលឡេ គឺជាភូមិបឹងមួយដែលលាតសន្ធឹងនៅប្រទេសប៊ូគីណាហ្វាសូ នៅអាហ្វ្រិកខាងលិច ដែលវាមានចម្ងាយប្រហែលជា 30 គីឡូម៉ែត្រពីរដ្ឋធានី អួងហ្គាឌួហ្គួ។

អស់រយៈពេលជាច្រើនជំនាន់មកហើយដែលអ្នកភូមិនៅតំបន់នោះបានរស់នៅដោយភាព​សុខដុមរមនា ជាមួយនឹងសត្វក្រពើររាប់រយក្បាលដ៏កាចសាហាវដែលរស់នៅនៅក្នុងទឹកត្រពាំង។ វាគឺជាកន្លែងតែមួយជាមួយគ្នាដែលក្មេងៗហែលងូតទឹកលេងហើយនិងស្ត្រីៗជាច្រើនដងទឹកយកទៅប្រើប្រាស់។

ក្រពើរនៅទីនោះវាគឺជាពូជខ្សែរស្រឡាយដាច់ឆ្ងាយនៃសត្វក្រពើរដែលមានមាឌធំនិងឃោឃៅនៅទន្លេរនីល។ ពូជរបស់ពួកវាត្រូវបានគេស្គាល់ថាជាភាសាអង់គ្លេសថា Crocodylus suchus ដែលគេស្គាល់ថាជាពពួកក្រពើរនៅអាហ្វ្រិកខាងលិចឬក៏ក្រពើរឆ្នេរខ្សាច់ ពីព្រោះតែគេបានឃើញពួកវាភាគច្រើននៅក្នុងព្រៃហើយនិងទីធ្លាលំហ។

សត្វក្រពើរទាំងនោះក៏ដូចជាដូនតារបស់ពួកវាផងដែរ ដោយបានសម្របខ្លួនរស់នៅជាមួយនឹងបរិស្ថាននៅអាហ្រ្វិកខាងជើង ពីតំបន់ lush savannah​ (ដីព្រៃ) ហើយនិងទីវាលស្មៅកាលពី 1 ម៉ឺនឆ្នាំមុន ទៅតំបន់ក្តៅហើយនិងវាលក្តៅល្ហល្ហេវសាហារ៉ាដែលយើងបានស្គាល់សព្វថ្ងៃនេះ។

វាមិនដូចជាសត្វក្រពើរនៅទន្លេរនីលឡើយដែលចូលចិត្តរស់នៅតាមរដូវកាល តែក្រពើរទាំងនេះវាចូលចិត្តរស់នៅតាមមាត់បឹងត្រពាំងហើយនិងដីសើមនៅក្នុងព្រៃក្នុងតំបន់។ តំបន់ដីសើមមួយក្នុងចំណោមតំបន់ដីសើមជាច្រើនដែលគេហៅថាវាជា guelta ដែលវាបានកើតឡើងនៅពេលដែលមានភ្លៀងធ្លាក់ ។ នៅពេលដែលទឹកនៅដីនោះចាប់ផ្តើមហួត សត្វក្រពើរទាំងនោះវាមិនស៊ីអាហារទេ ហើយវាក៏មិនសូវជាធ្វើចលនាទៅមកដែរ ដែលវាប្រហែលជាសន្សំកម្លាំង។

ពូជពួកវាខ្លះវាមិនវាយប្រហារមកលើមនុស្សយើងឡើយដូចជាអម្បូរ Bazoule ដែលមានអ្នករស់នៅក្នុងសហគមន៏ជាច្រើនបានរស់នៅជីតពួកវា។ពួកគេថែមទាំងអភិរក្សហើយនិងថែរក្សាការពារពីការគំរាមគំហែងទៅលើសត្វក្រពើរស្លូតទាំងនោះទៀតផង។ ពួកគេក៏មានជំនឿផងដែរថា​សត្វក្រពើរគឺធ្លាក់មកពីលើមេឃក្នុងអំឡុងពេលមានភ្លៀងធ្លាក់។ បើសិនជាពួកវាត្រូវបាត់បង់នោះទឹក៏ត្រូវបាត់បង់ដែរ៕

ViaMetro
SourceDailymail
Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *