រុស្ស៊ីបង្អួតគ្រាប់បែកដ៏មហិមា មានកម្លាំងខ្លាំងជាង 4 ដងនៃគ្រាប់បែករបស់អាមេរិក….

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

គួរអោយភ្ញាក់ផ្អើលមែន តាមពិតអាវុធរបស់លោកពូទីនដែលជាប្រធានាធិបតេយ្យរបស់ប្រទេសរុស្ស៊ី មានកម្លាំងខ្លាំងជាអាវុធរបស់សហរដ្ឋអាមេរិកដែលបានសម្លាប់ក្រុមទាហ៊ានរបស់អ៊ីស្លាមជ្រុលនិយម (ISIS) អស់ជាង 30 នាក់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានទៅទៀត។

គ្រាប់បែករបស់អាមេរិកដែលគេហៅថា The Mother Of All Bombs (MOAB) គឺមានទម្ងន់រហូតដល់ទៅ 9.7 តោន តែគ្រាប់បែករបស់រុស្ស៊ីដែលគេដាក់រហ័សនាមថា «Father Of All Bombs» នោះមានទម្ងន់ត្រឹមតែ 7 តោនប៉ុននោះ ដែលវាផ្ទុកទៅដោយម្ស៉ៅផ្ទុះ TNT ចំនួន 44 តោនក៏ប៉ុន្តែវាមានកម្លាំងសម្លាប់មនុស្សខ្លាំងជាង 4 ដងនៃអាវុធរបស់អាមេរិកឯណោះ។

អាវុធរបស់អាមេរិក
គ្រាប់បែករបស់រុស្ស៊ី

គួរបញ្ជាក់ផងដែរថា កាលពីយប់រំលងអាធ្រាត្រ ឈានចូលព្រឹកថ្ងៃ 14 ខែមេសា កន្លងទៅថ្មីនេះៗ។អាមេរិកបានទម្លាក់គ្រាប់បែកមួយដែលមានទម្ងន់ជិត 10 តោន ទៅលើរូងក្រោមដីមួយកន្លែងនៅប្រទេសអាហ្គានីស្ថាន ដោយបានសម្លាប់ក្រុម ISIS  អស់ 36 នាក់។

ការទម្លាក់គ្រាប់បែកនេះ បានធ្វើអោយពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះថាវាជាប្រភេទគ្រាប់បែកដែលធំបំផុតជាប្រវត្តសាស្ត្រ តែរឿងដែលកាន់តែភ្ញាក់ផ្អើលបន្ថែមទៀតនោះ នៅពេលដែលបានដឹងថា តាមពិតគ្រាប់បែករបស់រុស្ស៊ីមានកម្លាំងខ្លាំងជាងរបស់អាមេរិកទៅទៀត៕

សូមទស្សនាវីដេអូខាងក្រោម, វីដេអូមុនគេគឺជាគ្រាប់បែករបស់អាមេរិក ហើយបន្ទាប់មកគឺជាគ្រាប់បែករបស់រុស្ស៊ី៖

Loading...