Home ព័ត៌មាន រំលោភហើយសម្លាប់! ប្រជាពលរដ្ឋលើកគ្នាទាំងហ្វូងតវ៉ាអោយដាក់ទោសព្យួរ.ក ប្រហារជីវិត…
ព័ត៌មាន - 3 weeks ago

រំលោភហើយសម្លាប់! ប្រជាពលរដ្ឋលើកគ្នាទាំងហ្វូងតវ៉ាអោយដាក់ទោសព្យួរ.ក ប្រហារជីវិត…

ក្មេងស្រីអាយុ 8 ឆ្នាំម្នាក់កំពុងតែទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរបំផុតនៅក្នុងមន្ទីរពេទ្យបន្ទាប់ពីនាងត្រូវគេអា.ក ហើយចាប់រំលោភ នៅប្រទេសឥណ្ឌា។

ជនសង្ស័យត្រូវបានគេចោទប្រកាន់ថាបានទៅទទួលក្មេងស្រីរងគ្រោះនៅខាងក្រៅសាលាក្នុងខណៈដែលនាងបានរង់ចាំឳពុកដែលបានសន្យាថាមកទទួលនាងទៅផ្ទះវិញ តែចុងក្រោយបានធ្លាក់ចូលកណ្តាប់ដៃរបស់បុរសល្មោភកាមទៅវិញ នេះបើយោងតាមការរៀបរាប់របស់ប៉ូលិស។

ប៉ុន្តែជនល្មើសបានទៅយកនាងទៅកន្លែងស្ងាត់ហើយចាប់ផ្តើមចាប់រំលោភនាងយ៉ាងព្រៃផ្សៃហើយនិងបានអា.ករបស់នាងផងដែរដើម្បីសម្លាប់ តែក្រោយមកត្រូវអ្នករស់នៅក្នុងតំបន់ប្រទេសឃើញទាន់ហើយផ្អើលឆោឡោហើយបានបញ្ជូននាងមកសង្គ្រោះ។

យោងតាមការចេញផ្សាយរបស់ព័ត៌មាន AFP បានអោយដឹងថា ក្មេងរងគ្រោះកំពុងស្ថិតនៅក្នុងដំណាក់កាលធ្ងន់ធ្ងរណាស់ដែលតម្រូវអោយមានការជួយមើលថែរទាំនិងយកចិត្តទុកដាក់។ នាងមិនអាចនិយាយបានឡើយត្បិតបំពង់សម្លេងរបស់នាងត្រូវខូចខាត ដែលវាបានមុតជ្រៅណាស់។

ក្រុមគ្រូពេទ្យក៏បានបញ្ជាក់ផងដែរថា ក្មេងស្រីដែលសុំមិនបញ្ចេញឈ្មោះនេះមានរបួសនៅខាងក្នុងដែរ(របួសផ្លូវភេទ) ហើយនាងកំពុងតែត្រូវបានគេធ្វើការវះកាត់។

ជនសង្ស័យកំពុងតែត្រូវបានគេសួរដេញដោលផ្ទាល់មុខ ហើយនឹងអាចត្រូវគេចោទប្រកាន់ពីបទរំលោភនិងសម្លាប់មនុស្សដោយចេតនាទៀតផង នៅប៉ុស្តិ៍ប៉ូលិសនៅទីក្រុង Mandsaur។

ជនល្មើសទីពីរត្រូវបានគេឃាត់ខ្លួនបានហើយដែលម្នាក់មានអាយុ 20 ឆ្នាំ ហើយនិងម្នាក់ទៀតមានអាយុ 24 ឆ្នាំដែលពួកគេសុទ្ធតែរស់នៅតំបន់ Madarpura ដូចគ្នា។

គួរបញ្ជាក់ផងដែរថាក្រោយពេលមានអំពើរដ៏សាហាវនេះកើតឡើង បានធ្វើអោយប្រជាពលរដ្ឋរាប់រយនាក់ផ្ទុះជាកំហឹងយ៉ាងក្រៃលែងដែលបាននាំគ្នាតវ៉ានៅតាមផ្លូវទូទាំងទីក្រុង Mandsaur នៃរដ្ឋ Madhya Pradesh ។ ហ្វូងបាតុករបានកាន់ក្រដាសហើយនិងស្រែកថា «ស្លាប់ទៅអ្នកចាប់រំលោភគេ»។ ពួកគេអំពាវនាវអោយជនល្មើសត្រូវគេព្យួរ.កប្រហារជីវិត៕

ការតវ៉ារបស់ប្រជាពលរដ្ឋ
Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *