ស្រែកថ្ងូរពេញមន្ទីរពេទ្យ! បុរសម្នាក់យកមេដែក.មកលេង ចៃដន្យគប់ជាប់ស្ទើរបែកអាអូនតូច(មានវីដេអូ)

គ្មានអ្វីដែលអាចលើកមកនិយាយថាស៊យ ជាងរឿងស៊យដែលបុរសម្នាក់នេះបានជួបឡើយ ក៏ព្រោះតែហេតុការណ៏ដែលបានកើតឡើងនោះគឺ ពងស្វាសរបស់គាត់ត្រូវបាន គៀបជាប់ដោយសារតែមេដែកស្រូបពីរធំៗ។

អ្នកប្រាកដជាឆ្ងល់ថា ហេតុមិចបានជាមេដែកពីរធំៗបែបជាទៅជាប់នឹងពងស្វាសគាត់កើត។ តាមការសាកសួរទើបដឹងថា បុរសជនជាតិចិនម្នាក់នេះមានទីលំនៅក្នុងទីក្រុង ហ្កួងដុង គាត់បានសាកល្បងអនុវត្តការប្រើមេដែកស្រូបដើម្បីសំរួលសរសៃឈាមនិងឆ្អឹងក៏ដូចជាសាច់ដុំអោយដំណើរការបានស្រួល តែដោយសារមិនការប្រុងប្រយ័ត្នទើបបានជាមេដែកទាំងពីរនេះបានស្រូបចូលគ្នា ហើយគៀបចូលគ្នាតែម្តង។

វិធីសាស្រ្តនេះមានការពេញនិយមដែរនៅប្រទេសចិន ព្រោះថាវាអាចជួយអោយឆ្អឹងនិងសរសៃឈាមដើរបានស្រួលនិងសះស្បើយ ប្រសិនបើមានបញ្ហានានា។

គាត់បានត្រូវគៀបជាប់ដោយមេដែកពីរធំៗ ហើយបានព្យាយាមដោះវាចេញដោយខ្លួនឯង តែមិនអាចដោះចេញបានដូចនេះគាត់ក៏បានទូរស័ព្ទទៅកាន់ភ្នាក់ងារសង្គ្រោះបន្ទាន់មូលដ្ឋាន។

ជាសំណាងមិនល្អ អ្នកជួយសង្គ្រោះដែលបានមកដល់ តែក៏មិនអាចមានវិធីដោះស្រាយបានឡើយ ដូចនេះប្រធានក្រុម ជួយសង្គ្រោះបានសំរេចចិត្តបញ្ជួនបុរសនេះទៅកាន់មន្ទីរពេទ្យជាបន្ទាន់។

ដោយសារតែករណីនេះជារឿងដែលកម្រនឹងកើតមានទើបបានជា ក្រុមជួយសង្គ្រោះនិងក្រុមគ្រូពេទ្យ មានការខ្វែងគំនិតគ្នាមួយស្របក់ដើម្បីសម្រេចយកវិធីសាស្រ្តណាដើម្បីជួយបុរសម្នាក់នេះ ព្រោះពួកគេត្រូវគិតអោយច្បាស់ថា អ្នកណាជាអ្នកទទួលខុសត្រូវប្រសិនបើមានអ្វីកើតឡើងខុសឆ្គង។

ប៉ុន្តែដោយសារតែទ្រាំនឹងចុកចាប់ពងស្វាស់មិនបានបុរសចំណាស់នេះព្រមទទួលខុសត្រូវខ្លួនឯង អោយតែអាចដោះមេដែកចេញបាន។

សូមទស្សនាវីដេអូ

គំនិតរបស់អ្នកជួយសង្គ្រោះគឺចង់ប្រើដែកកាប់ស្វ័យប្រវត្តិដើម្បីគៀបបំបែកមេដែកស្រូប ក៏ប៉ុន្តែក្រុមគ្រូពេទ្យបានបដិសេធព្រោះវាអាចប្រឈមនឹងគ្រោះថ្នាក់បាន។ ដោយសារអស់ពេលប្រមាណជាង 4ម៉ោងទៅហើយ ទើបអ្នកគ្រប់គ្នាចាប់អារម្មណ៏ថាមេដែកទាំងពីរនេះមិនដូចជារឹងពេកទេ ដូចនេះពួកគេក៏សម្រេចចិត្តប្រើដែកកាប់ដើម្បីគៀបបំបែកមេដែកនោះជាបំណែកៗ ហើយចុងក្រោយទើបអាចរំដោះពងស្វាស់បុរសនេះបានវិញ។

ក្រុមគ្រូពេទ្យបានប្រញាប់ពិនិត្យមើលពងស្វាសរបស់គាត់ ថាមានបញ្ហារឺអត់ ហើយសំណាងល្អដែរព្រោះមិនមានបញ្ហាធំឡើយ ហើយបុរសនោះក៏អាចត្រលប់មកលំនៅឋានវិញ ៕

Loading...
Load More Related Articles