Home ជីវិតនិងសង្គម កោះមួយនៅប្រទេសអុីស្លង់ ដែលគេហាមមិនអោយជុះនៅទីនោះ ដោយសារហេតុផលគួរអោយភ្ញាក់ផ្អើល

កោះមួយនៅប្រទេសអុីស្លង់ ដែលគេហាមមិនអោយជុះនៅទីនោះ ដោយសារហេតុផលគួរអោយភ្ញាក់ផ្អើល

អ្នកប្រហែលជាមិនធ្លាប់គិតនោះទេថាមានកោះមួយដែលគេមិនអោយមនុស្សធម្មតាចូលទៅឡើយ ក្រៅតែពីអ្នកវិទ្យសាស្ត្រតិចតួច។

កោះស៊ូត្សី មានទីតាំងស្ថិតនៅប្រទេសអុីស្លង់។ វាគឺជាដែនដីដែលកកើតឡើងនៅក្នុងអំឡុងឆ្នាំ ១៩៦៣។ វាបានកើតឡើងបន្ទាប់ពីមានការផ្ទុះភ្នំភ្លើងដ៏ធំមួយដែលមានរយៈពេលអស់បីឆ្នាំ។ ឥឡូវកោះនេះវាបានក្លាយជាកន្លែងមួយសម្រាប់អោយអ្នកស្រាវជ្រាវធ្វើការសិក្សាក៏ដូចជាសើុបអង្កេតទាក់ទងនឹងវិទ្យាសាស្ត្រ។

គោលបំណងចម្បងនៃការសិក្សាពីកោះនេះគឺគេបានចង់ដឹងពីការកកើតនៃប្រព័ន្ធអេកូឡូស៊ីពីមុនដំបូងដោយគ្មានមនុស្សប៉ះពាល់។

មានតែអ្នកវិទ្យាសាស្ត្រត្រឹមតែពីរបីនាក់ប៉ុននោះដែលគេបានអនុញ្ញាត្តអោយចូលទៅ។ ទោះជាយ៉ាងណាពួកគេត្រូវបានពិនិត្យមើលខ្លួនឯងយ៉ាងតឹងរឹងថាពួកគេនឹងមិននាំយកនូវគ្រាប់រុក្ខជាតិពីខាងក្រៅទៅតាមខ្លួន។

ប៉ុន្តែមានរឿងមួយដែលបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់មនុស្សទូទៅនោះគឺថានៅកោះនោះស្រាប់តែមានដើមប៉េងប៉ោះបានដុះឡើង ហើយវាក៏បានបង្ករអោយអ្នកវិទ្យាសាស្ត្រជាច្រើនទ័លគំនិតផងដែរ។

ក្រោយមកគេសន្និដ្ឋានថាប្រាកដជាមាននណាម្នាក់ទៅទីនោះហើយបានជុះនៅលើកំអែរភ្នំភ្លើងហើយវាក៏បានដុះចេញជាដើមរុក្ខជាតិនេះតែម្តង។

ក្រោយមកទៀតដើមប៉េងប៉ោះត្រូវបានគេកាត់យកចេញដើម្បីកុំអោយមានផលប៉ះពាល់ដល់ការស្រាវជ្រាវ។

រុក្ខជាតិធម្មជាតិ(មិនមានការយកគ្រាប់ពូជមកដាំពីមជ្ឈដ្ឋានខាងក្រៅ)ដំបូងគេដែលបានដុះនៅលើកោះនេះគឺស្លែ។

ពពួកសត្វស្លាប Fulmar ហើយនិងសត្វ guillemot វាត្រូវបានគេដឹងថាជាសត្វដែលចូលមករស់នៅទីនោះមុនគេ។

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *