Home ជីវិតនិងសង្គម សង្ស័យជាស្នាដៃរបស់ យមរាជ នៅសុខៗរថយន្តក្រឡាប់ធ្លាក់ជ្រោះស្លាប់អស់ 44 នាក់

សង្ស័យជាស្នាដៃរបស់ យមរាជ នៅសុខៗរថយន្តក្រឡាប់ធ្លាក់ជ្រោះស្លាប់អស់ 44 នាក់

បរទេស៖ នេះអាចចាត់ទុកថាជាសោកនាដកម្មមួយដែលបានកើតឡើងនៅភាគខាងជើងនៃប្រទេសឥណ្ឌា ដោយ​មានមនុស្សយ៉ាងហោចណាស់ ៤៤ នាក់បានស្លាប់បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងបានជួបគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចូលទៅក្នុងជ្រលងភ្នំហិម៉ាឡៃ នៃរដ្ឋ អ៊ូត្រារ៉ាក់ខាន កាលពីថ្ងៃម្សិលមិញ។

លោក Deepesh Chandra Kala ដែលជាអ្នកទទួលខុសត្រូវចំពោះការគ្រប់គ្រងគ្រោះមហន្តរាយមកពីស្រុក Pauri Garhwal ដែលវាជាកន្លែងដែលកើតហេតុបានប្រាប់អ្នកយកព័ត៌មានថា «មានមនុស្ស៤៤នាក់បានស្លាប់ ហើយក្នុងនោះមាន៣នាក់បានរងរបួស ហើយក្រុមជួយសង្គ្រោះបានព្យាយាមជួយអន្តរាគមន៍យ៉ាងញាប់ដៃផងដែរ»។

រដ្ឋមន្ត្រីនៃរដ្ឋអ៊ូត្រារ៉ាក់ខាន លោក Trivendra Rawat បាននិយាយថា ឡានក្រុងនោះវាបានរអិលពីផ្លូវហើយរអិលធ្លាក់ចូលក្នុងជ្រលងភ្នំដែលមានជម្រៅជាង​ ២០០ ម៉ែត្រតែម្តង ទើបវាបានបណ្តាលអោយមានមនុស្សស្លាប់ច្រើនយ៉ាងនេះ។

តាមប្រព័ន្ធផ្សព្វផ្សាយបានអោយដឹងថារថយន្តខាងលើនេះបានដឹកអ្នកដំណើរដែលពួកគេធ្វើដំណើរជាប្រចាំថ្ងៃទៅវិញទៅមកនៅទីក្រុង Bhaun ប្រទេសប៉ាគីស្ថាន ហើយនិងទីក្រុង Ramnagar ប្រទេសឥណ្ឌា។

ចំពោះមូលហេតុដែលបង្ករអោយរថយន្តនៅសុខៗបើកធ្លាក់ជ្រោះបែបនេះក្រុមអ្នកជួយសង្គ្រោះជឿថាវាអាចបណ្តាលមកពីអាកាសធាតុមិនល្អ។

គួរបញ្ជាក់ផងដែរថានៅប្រទេសឥណ្ឌាបានជាប់ឈ្មោះជាប្រទេសមួយដែលមានមនុស្សស្លាប់នៅលើដងផ្លូវច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ គេបានដឹងថាមានមនុស្សច្រើនជាង ១១ ម៉ឺននាក់បានស្លាប់ជារៀងរាល់ឆ្នាំ។ គ្រោះថ្នាក់ដែលកើតឡើងញឹកញាប់ជាងគេគឺត្រូវបានគេបន្ទោសទៅលើអ្នកបើកបរដែលបានបើកបរក្នុងល្បឿនលឿនហើយគ្មានការប្រយ័ត្នប្រយ៉ែង។ វាក៏ជាប់ទាក់ទងទៅនឹងបញ្ហាផ្លូវថ្នល់ និងកត្តាយាន្តយន្តខ្លួនឯងផងដែរ៕

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *