សត្វឆ្កែស្មោះត្រង់មួយក្បាលត្រូវខ្សែរភ្លើងឆក់ស្លាប់ បន្ទាប់ព្យាយាមជួយសង្គ្រោះម្ចាស់របស់វា

សុនខជាច្រើនបានស្លាប់នៅក្នុងភូមិក៏ប៉ុន្តែគ្មាននណាចាប់អារម្មណ៍ឡើយ តែចំពោះការស្លាប់របស់សត្វឆ្កែមួយក្បាលនេះបានធ្វើអោយអ្នកភូមិមួយនៅប្រទេសឥណ្ឌាមានការអាណិតអាសូរហើយនិងសម្តែងការសោកស្តាយយ៉ាងខ្លាំង ដោយវាគឺជាសុនខឆ្លាតហ៊ានប្រថុយជីវិតខ្លួនដើម្បីជួយសង្គ្រោះម្ចាស់របស់វាពីការឆក់របស់ចរន្តអគ្គិសនី។

បុរសវ័យ ៦៥ ឆ្នាំមានឈ្មោះ M Mokkusu បានព្យាយាមជួយសត្វគោរបស់គាត់ដែលវាបានទៅប៉ះជាមួយនឹងខ្សែរភ្លើង។ យោងតាមវ៉េបសាយ Times of India បានអោយដឹងថាបានយកគោរបស់គាត់ទៅអោយស៊ីស្មៅ ហើយវាក៏បានជាន់លើខ្សែរភ្លើងដែលក្នុងខណៈនោះអាកាសធាតុមានសំណើមហើយនិងខ្យល់ផង។

សត្វគោបានសន្លប់ស្តូកស្តឹង។ បុរសជាម្ចាស់រូបនេះបានព្យាយាមជួយសង្គ្រោះសត្វគោរបស់គាត់ក៏ប៉ុន្តែគាត់ត្រូវចរន្តអគ្គិសនីឆក់ពេលនោះតែម្តង។

ពេលនោះដែរសត្វឆ្កែចិញ្ចឹមរបស់គាត់មួយក្បាលបានពាំទាញខ្សែរភ្លើងនោះទៅឆ្ងាយប៉ុន្តែវាក៏ត្រូវឆក់ខ្លួនវាដែររហូតដល់ស្លាប់។

សត្វឆ្កែរងគ្រោះ (រូបភាពពីដេលីម៉េល)

ប៉ូលិសត្រូវបានគេហៅទៅកន្លែងកើតហេតុក៏ប៉ុន្តែពួកគាត់មិនអាចជួយអ្វីបានឡើយព្រោះវាយឺតពេលទៅហើយ។ អ្នកស្រុកអ្នកភូមិបានទៅដល់កន្លែងនោះដែរបន្ទាប់ពីបានលឺដំណឹងថាសត្វឆ្កែចេះជួយសង្គ្រោះម្ចាស់ តែការមានវត្តមានរបស់ពួកគាត់បានធ្វើអោយពួកគាត់ទឹកភ្នែករលីងរលោងតែប៉ុននោះព្រោះនឹកអាណិតសត្វដែលបានពលីជីវិតដើម្បីម្ចាស់វា។

ហេតុការណ៍នេះបានកើតឡើងនៅភូមិ Kalkondanpatti នៅក្បែរនឹងទីក្រុង Usilampatti នៃរដ្ឋ Tamil Nadu ៕

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *