Home ជីវិតនិងសង្គម បុរាណវិទូស្ទើរលោះព្រលឹង ពេលបើកក្តាមឈូសអាថ៌កំបាំងមួយដែលគេរកឃើញនៅដើមខែកក្កដានេះនៅប្រទេសអេហ្ស៊ីប

បុរាណវិទូស្ទើរលោះព្រលឹង ពេលបើកក្តាមឈូសអាថ៌កំបាំងមួយដែលគេរកឃើញនៅដើមខែកក្កដានេះនៅប្រទេសអេហ្ស៊ីប

ក្តាមឈូសបុរាណដែលមានប្រវែងបីម៉ែត្រមានពណ៌ខ្មៅត្រូវបានគេបើកហើយនៅទីក្រុង Alexandria ប្រទេសអេហ្ស៊ីប បន្ទាប់ពីវាត្រូវបានគេរកឃើញនៅភាគខាងជើងនៃប្រទេសទេសដោយក្រុមអ្នកស្រាវជ្រាវ។

វាមានកម្ពស់ ២ ម៉ែត្រនេះត្រូវបានគេរកឃើញដំបូងកាលពីដើមខែនេះទេ តែវាទើបតែត្រូវបានគេបើកមើលកាលពីប៉ុន្មានថ្ងៃមុននេះ។

ជាមួយនឹងទម្ងន់​៣០ តោន (ទម្ងន់ជាក់លាក់ ២៧០០ គីឡូក្រាម) ដែលវាបានកប់ក្នុងជម្រៅដី ៥ ម៉ែត្រនៅខាងក្រោមទីតាំងនៃទីក្រុងបុរាណ។

បុរាណវិទូបានភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែលបានបើកគម្របក្តាមឈូសនេះឡើង។ ពួកគេបានរកឃើញឆ្អឹងខ្មោចជាច្រើនដែលបែកលលាដ៍ក្បាលហើយនិងពោពេញទៅដោយទឹក។ ទឹកស្អុយនេះគេជឿថាវាជាកត្តាដែលបានធ្វើអោយសាកសពមនុស្សបីនាក់នោះរលួយយ៉ាងឆាប់រហ័ស។

លោក Mostafa Waziri អគ្គលេខាធិការក្រុមប្រឹក្សានៃប្រទេសអេហ្ស៊ីបបានអោយដឹងថាឆ្អឹងលលាដ៍ក្បាលមួយក្នុងចំណោមបីនោះវាមានប្រេះបែកច្រើនកន្លែងដែលវាទំនងជាត្រូវគេចាក់នឹងរបស់ស្រួចដែលវាជារបស់ទាហ៊ានប្រើប្រាស់។

គាត់បានបន្ថែមថាលលាដ៏ក្បាលពីរផ្សេងទៀតនៅល្អមិនមានការខូចខាតទេ ហើយនឹងមានការសិក្សាបន្ថែមដើម្បីអោយដឹងច្បាស់ពីអាយុហើយនិងមុខមាត់របស់ពួកគេ។

កាលពីមុនគេបានសន្និដ្ឋានពេលរកឃើញក្តាមឈូសដំបូងថាវាទំនងជាសាកសពរបស់អ្នកមានឋានៈខ្ពស់ក្នុងសង្គមកាលពីសម័យបុរាណ តែក្រោយពេលពិនិត្យមើលគេបានដឹងច្បាស់ថាអ្នកដែលស្លាប់ជាមនុស្សធម្មតាទេព្រោះគ្មានរបស់មានតម្លៃដូចជាប្រាក់ , មាស ហើយនិងរូបចម្លាក់ផ្សេងៗត្រូវបានគេដាក់នៅក្នុងក្តាមឈូស។

សាកសពមុាំមីទាំងបីនេះនឹងត្រូវបានគេយកទៅរក្សាទុកនៅសារមន្ទីរជាតិ Alexandria ដើម្បីធ្វើការសិក្សាបន្តទៀត៕

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *