ប្រើល្បិចចែកនំដល់ក្មេងៗអោយមកជុំរួចបំផ្ទុះគ្រាប់បែក បណ្តាលអោយ 120 នាក់ស្លាប់

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

បរទេស៖ ការបំផ្ទុះគ្រាប់បែកមួយនៅប្រទេសស៊ីរី ដែលបានសម្លាប់មនុស្ស 120 នាក់គួរអោយអណោចអធ័មបំផុត។ករណីនេះបានកើតឡើងកាលថ្ងៃម្សិលមិញនៅភាគខាងត្បូងនៃទីក្រុងអាឡេប៉ូ។

សាកសពដែលបានស្លាប់

តាមប្រភពព័ត៌មានបានអោយដឹងថា ជនធ្វើអត្តឃាតបានល្បួងលួងលោមក្មេងៗដោយចែកនំនែកអោយញ៉ាំហើយបន្ទាប់មកក៏បំផ្ទុះខ្លួនឯងតែម្តងទៅ។

ក្រោយពេលកើតហេតុភ្លាមៗគេឃើញមានសាកសពជាច្រើនបានដេកពេញដី ដែលវាមើលទៅពិតជារន្ធត់ចិត្តមិនស្ទើរឡើយ ដែលក្នុងនោះដែររួមមានកុមារ 80 នាក់។

មន្ត្រីជាន់ខ្ពស់ម្នាក់របស់ប្រទេស បានអោយដឹងថា មន្ត្រីយាមកាមក្រុមឧទ្ទាម 20 នាក់ក៏បានស្លាប់ផងដែរ រួមជាមួយនឹងអ្នកដំណើររាប់សិបនាក់ទៀត។

ចំពោះរឿងហេតុនេះពុំទាន់មានក្រុមណាម្នាក់បានអះអាងថាទទួលខុសត្រូវឡើយ  ហើយចំពោះអ្នកដែលរងរបួសត្រូវគេជួយសង្គ្រោះភ្លាមៗដែរ៕

Loading...