បុរសចិត្តខ្លាំងម្នាក់ជះទឹកអាស៊ីតទៅលើប្រពន្ធដែលកំពុងដេកដោយសារពីខឹងរឿងបង្កើតកូនមកសុទ្ធតែស្រី

ស្ត្រីដែលទើបនឹងឆ្លងទន្លេរម្នាក់ត្រូវបុរសជាប្តីម្នាក់ជះទឹកអាស៊ីតស្រោចលើផ្ទៃមុខបណ្តាលអោយរលាកគួរអោយរន្ធត់ខណៈដែលគាត់កំពុងតែដេកលក់។

ហេតុការណ៏នេះបានកើតឡើងនៅទីក្រុង ម៉ូរ៉ាដាបាដ នៃរដ្ឋយូថាប្រាដេស នៃប្រទេសឥណ្ឌា ដែលរឿងរ៉ាវនេះបានល្បីសុះសាយពាសពេញបណ្តាញអ៊ីនធើណេត។

នារីរងគ្រោះដែលជាប្រពន្ធ

យោងតាមរបាយការណ៏បានអោយដឹងថានារីវ័យ 25 ឆ្នាំឈ្មោះ ហ្វារ៉ា ប៊ីវី បានទទួលរងគ្រោះថ្នាក់នេះក៏ដោយសារតែបុរសជាប្តីរបស់នាងដែលមានឈ្មោះ ស៊ីរ៉ាច ប៊ីវី ខឹងនឹងនាងដែលមិនអាចបង្កើតកូនប្រុសបាន។

នារីរងគ្រោះដែលជាប្រពន្ធ

គេបានដឹងថាស្ត្រីដែលជាប្រពន្ធមិនត្រឹមតែមានរបួសនៅលើផ្ទៃមុខប៉ុននោះទេតែថែមទាំងរលាកនៅលើពោះហើយនិងដៃទៀតផងដែលត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងតំបន់។

នារីរងគ្រោះដែលជាប្រពន្ធ

អ្នកភូមិបានអោយដឹងថាប្តីប្រពន្ធពីរនាក់នេះបានរៀបការជាមួយគ្នាអស់រយៈពេលប្រាំបីឆ្នាំមកហើយ ហើយពួកគេបានបង្កើតបានកូនស្រីពីរនាក់ ហើយពេលពពោះចុងក្រោយបុរសជាប្តីចង់បានកូនប្រុសម្តង។ ទោះជាយ៉ាងណាលើកទីបីនេះក៏សម្រាលបានកូនស្រីទៀតជាហេតុធ្វើអោយបុរសជាប្តីអាយុ 32 ឆ្នាំបានខឹងសម្បារហូតឈានដល់ប្រើអំពើរហិង្សាបែបនេះតែម្តងទៅ៕

Loading...