Home ជីវិតនិងសង្គម វីវរហើយពេលនេះ! បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ បណ្តាលអោយមនុស្សស្លាប់ជាង 24 នាក់និងរាប់រយទៀតបាត់ខ្លួន!

វីវរហើយពេលនេះ! បាក់ទំនប់វារីអគ្គិសនីនៅប្រទេសឡាវ បណ្តាលអោយមនុស្សស្លាប់ជាង 24 នាក់និងរាប់រយទៀតបាត់ខ្លួន!

មនុស្សរាប់រាយនាក់បានបាត់ខ្លួនហើយនិងប្រមាណជា ២៤ នាក់បានស្លាប់បន្ទាប់ពីទំនប់វារីអគ្គិសនីដែលមានតម្លៃរាប់ពាន់លានដុល្លាបានរលំនៅភាគខាងត្បូងនៃប្រទេសឡាវ។

ទំនប់ Xe-Pian Xe-Namnoy វាកំពុងតែស្ថិតនៅការសាងសង់ចាប់តាំងពីអំឡុងឆ្នាំ ២០១៣ មក។ នៅពេលដែលវាបានធ្លាយកាលពីល្ងាចថ្ងៃច័ន្ទកន្លងទៅថ្មីៗនេះវាបានហូរទឹកប្រមាណជា ៥ លានម៉ែត្រគូប។  ទឹកទាំងនេះបានធ្វើអោយផ្ទះរាប់សិបខ្នងនៅក្នុងខេត្ត  Attapeu បានដួលរលំ ហើយមនុស្ស ​៦៦០០ នាក់ត្រូវបានបាត់បង់ជម្រក។

យោងតាមការចេញផ្សាយរបស់វ៉េបសាយបាងកកប៉ុស្តិ៍បានអោយដឹងថា ប្រជាជន ២៨៥១ នាក់ត្រូវបានគេជួយសង្គ្រោះបានហើយ ហើយសាកសពចំនួន ១៩ នាក់ក៍ត្រូវបានគេរកឃើញផងដែរ។

ប្រជាជនដែលរងគ្រោះនាំគ្នាឈរចាំនៅសុវត្ថិភាពដូចជានៅលើដំបូលផ្ទះរបស់ពួកគេដើម្បីរង់ចាំក្រុមជួយសង្គ្រោះអោយមកទទួល។

សូមទស្សនាវីដេអូខាងក្រោម៖

វារីអគ្គិសនីខាងលើនេះគេមានគម្រោងថានឹងបើកដំណើរការនៅឆ្នាំក្រោយដែលវាអាចមានសមត្ថភាពផ្គត់ផ្គង់អគ្គិសនី ១៨៧៩ ជីកាវ៉ាត់ម៉ោងតែអ្វីដែលនឹកស្មានមិនដល់គ្រោះមហន្តរាយបានកើតឡើងដោយមិនរំពឹងទុក៕

Share
Loading...

Leave a Reply

Your email address will not be published. Required fields are marked *