អុជកាំជ្រួច ខុសបច្ចេកទេសបណ្តាលមនុស្សរងរបួសមិននឹកស្មានដល់

នេះជាករណីដ៏កម្រខ្លាំងណាស់ដែល មានជនរងគ្រោះបានរងរបួសដោយសារតែការអុជកាំជ្រួចខ្វះការប្រុងប្រយ័ត្ន។

ហេតុការណ៏នេះ បានកើតឡើងកាលពីយប់ម៉ោង 8:30 នាទីថ្ងៃទី 2 ខែធ្នូ ឆ្នាំ 2016 ម្សិលមិញនៅចំណុចឆ្នេរអូឈើទាលតូបលេខ 991 ខេត្តព្រះសីហនុ ដែលបានបណ្តាលអោយមានមនុស្សបីនាក់បានរងគ្រោះថ្នាក់ ហើយត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ។

អ្នករងរបួសឈ្មោះដូចខាងក្រោម៖

  •  ហ៊ុន ច្រឹន មានអាយុ 35 ឆ្នាំ មុខរបរ លក់ដូរ
  • ហ៊ុន ហ៊ន ត្រូវជាបងប្អូនបង្កើតជាមួយជនរងគ្រោះខាងលើ បានរងរបួសស្រាល
  • អន ម៉ាន់ ដាណី មានអាយុទើបតែ 3 ឆ្នាំទេ ជាអ្នករស់នៅភ្នំពេញ

ទោះជាយ៉ាងណានេះជាបទពិសោធន៏មួយចំពោះអ្នកដែលដុតកាំជ្រួចឬអ្នកដែលចូលចិត្តអុជផាវលេងអោយបន្ថែមការប្រុងប្រយ័ត្ន ដើម្បីជៀសវាងមានគ្រោះថ្នាក់ ព្រោះថាពេលមានគ្រោះថ្នាក់គឺមិនដែលចំណេញឡើយ វាគឺត្រូវខាតមួយចប់តែម្តង៕

2016-11-29_125641

2016-11-29_125625

2016-11-29_125603

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.