លែងខ្វល់រឿងសង្គ្រាមលោក! អាគារក្រោមដីមួយនៅសហរដ្ឋអាមេរិក អាចទប់ទល់នឹងអាវុធប្រល័យ…

188ASIA.COM វេបសាយកម្សាន្តអនឡាញលំដាប់ពិភពលោក មានតែមួយគត់នៅកម្ពុជា
ហាមដាច់ខាតថតចម្លងអត្ថបទទៅចុះផ្សាយបន្តដោយគ្មានការអនុញត្ត!

ដោយសារតែប៉ុន្មានថ្ងៃមកនេះសហរដ្ឋអាមេរិកបានទម្លាក់គ្រាប់បែកទៅលើប្រទេសអាហ្គានីស្ថាន , រុស្ស៊ីបង្អួតអាវុធរបស់ខ្លួនថាខ្លាំងជាងអាមេរិក ហើយកូរ៉េខាងជើងឆ្លៀតអួតអាវុធរបស់ខ្លួន ដែលធ្វើអោយមានការតានតឹងផងនោះ ស្រាប់តែលេចធ្លាយផ្ទះក្រោមដីមួយនៅលើបណ្តាញអ៊ីនធើណេតដែលវាមានសមត្ថភាពអាចទប់ទល់នឹងសង្គ្រាមលោកបាន។

សំណង់អាគារក្រោមដីមួយនេះ បានបំពាក់ជាមួយនឹងកាមេរ៉ាសុវត្ថិភាពដ៏ច្រើនសន្ធឹកសន្ធាប់ ដែលគេជឿថាមានតម្លៃរហូតដល់ទៅ 10 ម៉ឺនដុល្លាសហរដ្ឋអាមេរិកឯណោះ។

វាស្ថិតនៅទីក្រុង Savannah នៃរដ្ឋGeorgia សហរដ្ឋអាមេរិក ដែលវាអាចអោយមនុស្សយើងរស់នៅក្នងនោះបាន ហើយមិនភ័យឡើយថាជួបគ្រោះថ្នាក់មហន្តរាយធម្មជាតិ ឬក៏សង្គ្រាមនោះទេ ជាពិសេសលើសពីនេះទៅទៀត សូម្បីតែគ្រាប់ផ្ទុះដែលមានទម្ងន់ 20000 តោននៃម្ស៉ៅ TNT ក៏មិនអាចធ្វើអ្វីកើតដែរ។

តែគួរអោយស្តាយណាស់ បើសិនជាអ្នកចង់ធ្វើដូចលោក Chris Salamone នោះត្រូវចំណាយលុយចំនួន 17,5 លានដុល្លាសហរដ្ឋអាមេរិកឯណោះ ដើម្បីបង្កើតបានជាសំណង់មួយនេះ។

ចង់ដឹងថាវាយ៉ាងណាទេ សូមទស្សនារូបភាពខាងក្រោម៖


Loading...