ទាន់ហេតុការណ៏! ផ្ទុះរោងចក្រអគ្គិសនី សម្លាប់មនុស្សយ៉ាងហោចណាស់ 22 នាក់និងជាង​ 100 ទៀតរងរបួស

យោងតាមការចេញផ្សាយរបស់គេហៈទំព័រ BBC នៅមុននេះបន្តិចបានអោយដឹងថា​មានមនុស្សយ៉ាងហោចណាស់ 22 នាក់ (update) 26 បានស្លាប់ហើយនិងអ្នករងរបួសប្រហែលជា 100 នាក់បានរងរបួសបន្ទាប់ពីមានគ្រោះអគ្គីភ័យបានឆាបឆេះរោងចក្រថាមពលអគ្គិសនីដំណើរការដោយធ្យូងថ្មនៅភាគខាងជើងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា។

នៅភ្លាមៗនោះដែរមនុស្សប្រហែលជា 80 នាក់បានត្រូវបានគេបញ្ជូនទៅមន្ទីរពេទ្យឯកជនដែលនៅក្បែរខាងនោះដែរ ហើយចំណែកឯ 10 នាក់ផ្សេងទៀតមានរបួសធ្ងន់ធ្ងរណាស់ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យផ្សេងទៀត។

សោកនាដកម្មនេះដែរខាងរដ្ឋាភិបាលនៃប្រទេសឥណ្ឌាបានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះគ្រួសារនៃសពហើយបានប្រកាសថានឹងទទួលបានសំណាង។

ទាក់ទិននឹងមូលហេតុនៃការផ្ទុះឆេះនេះគេពុំទាន់បានដឹងនៅឡើយទេ៕

Loading...