ប្រពៃណីរៀបការចម្លែកៗនៅជុំវិញពិភពលោក គ្រាន់តែឃើញក៏ហួសចិត្តដែរ!

ពិធីរៀបមង្គលការវាមានភាពខុសៗគ្នាទៅតាមតំបន់ឬក៏ប្រទេសនីមួយ ហើយខាងក្រោមនេះគឺវាប្រពៃណីរៀបអាពាហ៏ពិពាហ៏ដ៏ចម្លែកៗនៅជុំវិញពិភពលោក៖

  • នៅប្រទេស Mauritania ដែលនៅទ្វីបអាហ្រិក នារីៗដែលមានមាឌធាត់ទាំងអស់គឺត្រូវតែចូលទៅនៅក្នុងជុំរុំមូយដើម្បីបញ្ចុះជាតិខ្លាញ់ដើម្បីមានសិទ្ធរៀបការ។

2016-12-08_111728

  • ពិធីមង្គលការនៅប្រទេសក្រិចក្នុងពិធីរបស់គេក្នុងនោះមានការវាយបំបែកចានផងដែរ ដោយពួកគេយល់ថាវានឹងអាចជួយបណ្តេញខ្មោចព្រាយបិសាចបាន។

2016-12-08_111753

  • មានពិធីបុណ្យមង្គលការមួយនៅប្រទេសបារាំងដែលមនុស្សជាទីស្រឡាញ់របស់គូស្វាមីភរិយាថ្មីត្រូវគេអោយញ៉ាំស្កសូកូឡាដែលនៅក្នុងចានបង្គន់។

2016-12-08_111802

  • នៅប្រទេសស្កុតឡែន ភរិយាថ្មីថ្មោងនឹងត្រូវគេយកម្ហូបដែលស្អុយរលួយឬក៏សំរាមមកចាក់ពីលើក្បាលរបស់ពួកគេតែម្តង ដោយជឿថាបើសិនជាពួកគេអាចទប់ទប់បាន នេះបានន័យថាពេលបានគ្នាជាប្តីប្រពន្ធទៅនឹងអាចឈ្នះរាល់ឧបសគ្គសព្វបែបយ៉ាងទាំងអស់។

2016-12-08_111811

  • ក្រុម Daur ដែលនៅប្រទេសចិន បានវះសត្វមាន់ដើម្បីមើលថ្លើម បើសិនជាថ្លើមនៅល្អនោះថ្ងៃរៀបការរបស់គេនឹងត្រូវបានអនុម័តតែបើមិនដូចច្នោះទេ ពួកគេត្រូវវះសត្វមាន់ផ្សេងទៀតរហូតដល់ចំប៉ះសត្វដែលមានថ្លើមនៅជាល្អ។

2016-12-08_111820

  • នៅប្រទេសឥណ្ឌា ស្ត្រីមួយចំនួនដែលគេជឿថាមានបណ្តាសារ ពេលរៀបការនឹងធ្វើអោយប្តីរបស់នាងស្លាប់។ដូចនេះដើម្បីការពារគ្រោះថ្នាក់នេះ នារីទាំងនោះត្រូវតែរៀបអាពាហ៏ពិពាហ៏ជាមួយនឹងដើមឈើមុនពេលចូលរោង។

2016-12-08_111836

  • គូស្វាមីភរិយាថ្មីនៅអាមេរិកខាងត្បូង ត្រូវគេអោយលោតពីលើអំបោសដើម្បីជានិមិត្តរូបនៃការផ្លាស់ប្តូរនៃជីវិតរបស់ពួកគេរួមគ្នា។

2016-12-08_111845

  • នៅប្រទេសកូរ៉េខាងជើងកូនកម្លោះត្រូវគេផ្តួលនឹងត្រីហើយនិងអំពៅដើម្បីកម្លាំងដែលគាត់ត្រូវការសម្រាប់អាពាហ៍ពិពាហ៍។

2016-12-08_111854

  • នៅកេនយ៉ាឪពុកកូនក្រមុំបានស្ដោះទឹកមាត់ដាក់លើក្បាលហើយនិងត្រង់សុដន់កូនស្រីរបស់គាត់ដើម្បីប្រទានពរដល់នាង។

2016-12-08_111904

Loading...

ហាមដាច់ខាត! ការយកអត្ថបទពីវ៉េបសាយ www.khmerwonder.net ដោយគ្មានការអនុញាត។

Comments are closed.