ចិននិងរុស្ស៊ីបញ្ជួននាវាចម្បាំងជាច្រើនគ្រឿង ឡោមព័ទ្ធអាមេរិចនៅក្នុងដែនទឹកកូរ៉េ

0
0
8,434

ចិននិងរុស្ស៊ីថ្មីៗនេះទើបតែបញ្ជួននាវាចម្បាំងជាច្រើនគ្រឿងរបស់ខ្លួន ដេញតាមកងកម្លាំងនាវារបស់អាមេរិច ដែលដឹកនាំដោយប្រធានាធិបតេយ្យ ដូណាល់ ត្រាំ។

មកទល់ពេលនេះ មាននាវាជាច្រើនគ្រឿងរបស់អាមេរិច ដែលបំពាក់ទៅដោយសព្វាវុធធុនធំជាច្រើន រួមនិង គ្រាប់បែកនុយក្លេអ៊េរ ផងនោះ ត្រូវបានប្រទេសចិននិងរុស្ស៊ី តំរង់រ៉ាដា ដាក់ ដូចនេះ មេបញ្ជាការរបស់នាវាអាមេរិចគឺលោក ខាល វីនស៊ុន បានសម្រេចចិត្តធ្វើដំណើរគេចពីខ្សែររ៉ាដា របស់ចិន និង រុស្ស៊ី តែក៏មិនប្រាកដថា
មានល្បិចនៅពីក្រោយនេះខណៈ ដែលនាវាអាមេរិចបែរជារំកិលខិតទៅកាន់ដែនកោះសមុទ្ររបស់កូរ៉េខាងជើងទៅវិញ។

ប្រធានាធិបតេយ្យរង របស់អាមេរិច គឺលោក ម៉ាយ ផេន បានលើកសម្តីគំរាម ទៅកាន់លោក គីម ជុងអ៊ុន កាលពីថ្ងៃច័ន្ទ នេះថា ៖ “កុំចង់សាកចិត្តរបស់លោកប្រធានាធិបតេយ្យ ដូណាល់ ត្រាំ អោយសោះ”។

លោកក៏បានបន្ថែមសម្តីទៀតថា ៖ “មកទល់ពេលនេះ រជ្ជកាល របស់ព្យុងយ៉ាង គួតែដល់ពេលបញ្ចប់ហើយ ព្រោះយុទ្ធសាស្រ្តអត់ធ្មត់ក៏មានដែនកំណត់ដែរ”។

យ៉ាងណាមិញ ឆ្លើយតបនឹងការលើកឡើងបែបនេះ របស់ប្រធានាធិបតេយ្យរង របស់អាមេរិច ភាគីខាងរុស្ស៊ី បានថ្លែងក្នុងកិច្ចប្រជុំសន្និបាតនៅ ទីក្រុង ម៉ូស្គូ ថា ៖ “វាជាការសម្រេចចិត្តដ៏ប្រថុយប្រថាន និងមានគ្រោះថ្នាក់ណាស់ ព្រោះបើទោះបីជា កូរ៉េខាងជើងមិនគោរពតាមច្បាប់របស់អង្គការសហប្រជាជាតិ ដែលមិនអនុញ្ញាតិអោយប្រើគ្រាប់បែកនុយក្លេអ៊ែរ ក៏ដោយក៏អាមេរិច មិនអាច រំលោភច្បាប់ប្រើនុយក្លេអ៊ែររបស់ខ្លួន ក្នុងន័យបង្រ្កាប កូរ៉េខាងជើងបានដែរ”។

ស្របតាមសម្ពាធពីអន្តរជាតិ បែបនេះ កូរ៉េខាងជើងបានធ្វើសមយុទ្ធដើម្បីសាកល្បង គ្រាប់បែកនុយក្លេអ៊ែរ របស់ខ្លួន នៅថ្ងៃអាទិត្យសប្តាហ៏មុននេះ តែបរាជ័យ ប៉ុន្តែនេះក៏បញ្ជាក់អោយឃើញថាភាគីកូរ៉េ បានត្រៀមខ្លួន ជានិច្ចនឹងទទួលយកសង្គ្រៀម បើទោះបីជាមានការភ័យខ្លាចក្នុងចិត្តក៏ដោយ។

បើតាមព្រឹត្តការណ៏ដែលកើតមានថ្មីៗនេះ មើលទៅកូរ៉េមិនគួរព្យាយាមសាកចិត្តលោក ដូណាល់ ត្រាំ ឡើយ ខណៈដែល ព្រឹត្តការណ៏ទំលាក់គ្រាប់បែកនុយក្លេអ៊ែរ នៅ សេរ៉ី និង អាហ្កានីសស្ថាន ទើបតែកើតមានថ្មីៗដែរ ដោយពិតណាស់គឺការសម្រេចចិត្តរបស់លោក ដូណាល់ត្រាំ តែម្តង។

ចំណែកឯភាគី ខាងប្រទេសចិន ក៏មិនមានការលើកឡើងតបត នឹងរឿងនេះ ច្រើនដែរ តែគ្រាន់តែបញ្ជាក់ថា ការបញ្ជួននាវារបស់ខ្លួននេះ គឺក្នុងន័យការពារដែនទឹករបស់ខ្លួនប៉ុណ្ណោះ ហើយក៏មិនមានជាប់ទាក់ទង នឹងរឿងនយោបាយការទូត ជាមួយនឹងកូរ៉េ ឡើយ។

សារព៌តមាន CCTV បានលើកឡើងថា ការឡោមព័ទ្ធ នាវារបស់អាមេរិច ពីសំណាក់ ភាគីចិន និង រុស្ស៊ី ដោយរុញច្រានទៅកាន់ ដែនកោះរបស់កូរ៉េខាងជើងបែបនេះ ហាក់ដូចជាមិនមែនជាការឡោមព័ទ្ធឡើយ តែជាការដាក់សម្ពាធទៅលើ កូរ៉េខាងជើងប៉ុណ្ណោះ។

យ៉ាងណមិញ កូរ៉េខាងជើងមានទំនាក់ទំនងសេធ្ឋកិច្ច យ៉ាងស្អិតរមួត ជាមួយនឹងទីក្រុង ព្យុងយ៉ាង របស់ចិន ដើម្បីនាំចេញរ៉ែធ្យូង មកកាន់ប្រទេសចិន។ ហើយចិនក៏ធ្លាប់បានប្រកាស ថានឹងទទួលទិញរ៉ែធ្យូង ពីកូរ៉េខាងជើងពេញមួយឆ្នាំដែរ។ តែកាលពីថ្ងៃច័ន្ទម្សិលមិញនេះ ជើងហោះហើរ ដឹកជញ្ជួនរ៉ែ បែរជាលុបចោលការហោះហើរទៅវិញ ហើយមានការបញ្ជាក់ពីរផ្សេងគ្នាថា ការផ្គត់ផ្គង់ មិនទាន់គ្រប់ចំនួន ឯម្ខាងទៀតថា ការពន្យាជើងហោះហើរនេះក៏ព្រោះតែបញ្ហាធាតុអាកាស មិនបច្ចេកទេស ទៅវិញ។

សំរាប់ការប្រែប្រួលយ៉ាងណានោះយើងនឹងបន្តតាមដានបន្ថេមទៀត៕

សូមចុច Like Page ដើម្បីទទួលបានព័ត៌មានថ្មីៗ
Loading...
Load More Related Articles